កម្មវិធីសន្និបាតបូកសរុបការងារប្រឡងប្រណាំង “រមណីយដ្ឋានស្អាត សេវាល្អ ឆ្នាំ២០១៤” និងទិសដៅប្រឡងប្រណាំង “រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ ឆ្នាំ២០១៥-២០១៦”

កម្មវិធីសន្និបាតបូកសរុបការងារប្រឡងប្រណាំង “រមណីយដ្ឋានស្អាត សេវាល្អ ឆ្នាំ២០១៤” និងទិសដៅប្រឡងប្រណាំង “រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ ឆ្នាំ២០១៥-២០១៦”
និងការប្រគល់រង្វាន់ សម្តេចតេជោនាយករដ្ឋមន្រ្តី សម្រាប់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍
ព្រមជាមួយពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោក (WTD) ឆ្នាំ២០១៥
ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៥ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ
បទបង្ហាញរបស់អគ្គនាយករងទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ទ. ក្រោមប្រធានបទ
“ ការជម្រុញសេវាល្អ និងបដិសណ្ឋារកិច្ចល្អ៖ ការអភិវឌ្ឍជំនាញវិជ្ជាជីវៈទេសចរណ៍”
បទបង្ហាញនេះបានផ្តោតសំខាន់ទៅលើការចូលរួមលើកស្ទួយ បណ្តុះវប្បធម៌បដិសណ្ឋារកិច្ច នៅក្នុងវិស័យទេសចរណ៍ និងពង្រឹងមូលធនមនុស្សប្រកបដោយនិរន្តភាព និងប្រសិទ្ធភាព ព្រមទាំងផ្តល់សេវាកម្មប្រកបដោយស្តង់ដា និងគំនិតច្នៃប្រឌិតខ្ពស់។ លើសពីនេះទៅទៀត ដើម្បីសម្រេចគោលបំណង នៃការពង្រឹងធនធានមនុស្សនៃវិស័យទេសចរណ៍ ក្រសួងទេសចរណ៍ និងលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ បានអនុវត្តលើចំណុចធំៗ ចំនួន៤គឺ
-ពង្រឹងចំណេះដឹងវិស័យទេសចរណ៍កម្ពុជា ដោយធ្វើការផ្សព្វផ្សាយ បញ្ជ្រៀបការយល់ដឹងដល់យុវជនកម្ពុជា និងបញ្ចូលកម្មវិធី សិក្សាលម្អិតនៃទេសចរណ៍ចូលក្នុងប្រព័ន្ធអប់រំជាតិសម្រាប់ថ្នាក់ទី ១១ និងថ្នាក់ទី១២,
-បង្កើតស្តង់ដាសមត្ថភាពអ្នកជំនាញទេសចរណ៍កម្ពុជា នៃសេវាកម្មសណ្ឋាគារ និងសេវាកម្មធ្វើដំណើរ និងអនុវត្ត ប្រអប់បណ្តុះបណ្តាលស្របតាមស្តង់ដាជាតិ និងអាស៊ាន
-បង្កើនជំនាញ និងទទួលស្គាល់សមត្ថភាពអ្នកជំនាញទេសចរណ៍ ដោយធ្វើការបណ្តុះបណ្តាលគ្រូបង្គោលជាតិ និង អ្នកវាយតម្លៃបង្គោលជាតិ តាមខេត្តគោលដៅទេសចរណ៍ និងធ្វើការផ្សព្វផ្សាយការបណ្តុះបណ្តាលខាងក្នុង តាមបណ្តាសណ្ឋាគារក្នុងព្រះរាជាណាចក្រកម្ពុជា
– សិក្សាពីគម្លាតនៃការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់គ្នា ទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍ ទាំងក្នុងប្រទេស ក្នុងតំបន់ និងប្រទេសជាសមាជិកអាស៊ាន

Be the first to comment on "កម្មវិធីសន្និបាតបូកសរុបការងារប្រឡងប្រណាំង “រមណីយដ្ឋានស្អាត សេវាល្អ ឆ្នាំ២០១៤” និងទិសដៅប្រឡងប្រណាំង “រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ ឆ្នាំ២០១៥-២០១៦”"

Leave a comment

Your email address will not be published.


*