កិច្ចប្រជុំគណៈកម្មការត្រួតពិនិត្យអ្នកជំនាញទេសចរណ៍លើកទី១៧ (17th ATPMC) នៅថ្ងៃទី ០៣ ខែមេសា ឆ្នាំ២០១៧ នៅសណ្ឋាគារសុខាល័យអង្គរ

លោកទ្រីឈីវ អគ្គនាយករងទេសចរណ៍ និងប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំគណៈកម្មការត្រួតពិនិត្យអ្នកជំនាញទេសចរណ៍លើកទី១៧ (17th ATPMC) ដែលប្រព្រឹត្តទៅនៅថ្ងៃទី ០៣ ខែមេសា ឆ្នាំ២០១៧ នៅសណ្ឋាគារសុខាល័យអង្គរ។ កិច្ចប្រជុំបានពិភាក្សាលើបញ្ហាប្រឈម និងសមិទ្ធផលកន្លងមករបស់ប្រទេសជាសមាជិកក្នុងការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់ទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន (MRA-TP) និងបានពិភាក្សាលើផែនការសកម្មភាពការងារបន្ត ក៏ដូចជាផែនការការងាររបស់លេខាធិការដ្ឋានតំបន់ ព្រមទាំងពិនិត្យលើដំណើរការពង្រីកកិច្ចព្រមព្រៀង MRA ទៅផ្នែក MICE, Spa and Wellness. ក្នុងនោះកម្ពុជា ត្រូវបានប្រទេសជាសមាជិកផ្តល់សេចក្តីទុកដាក់ក្នុងការរៀបចំអភិវឌ្ឍស្តង់ដាអ្នកជំនាញទេសចរណ៍ផ្នែកម៉ាស្ស៉ា​ និងសុខភាព។

Be the first to comment on "កិច្ចប្រជុំគណៈកម្មការត្រួតពិនិត្យអ្នកជំនាញទេសចរណ៍លើកទី១៧ (17th ATPMC) នៅថ្ងៃទី ០៣ ខែមេសា ឆ្នាំ២០១៧ នៅសណ្ឋាគារសុខាល័យអង្គរ"

Leave a comment

Your email address will not be published.


*