កិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០១៥ និងទិសដៅការងារឆ្នាំ២០១៦ ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍

ក្រសួងទេសចរណ៍៖ នាព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៦ គណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ បានរៀបចំកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០១៥ និងទិសដៅការងារឆ្នាំ២០១៦ ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍។ កិច្ចប្រជុំបានបង្ហាញអំពី លទ្ធផលសំខាន់ៗ ក្នុងការអភិវឌ្ឍធនធានមនុស្សនៃវិស័យទេសចរណ៍ ដោយបានរំលេចយ៉ាងច្បាស់ថា កម្ពុជាបានត្រៀមរៀបចំខ្លួនរួចជាស្រេចក្នុងការអនុវត្តស្មារតីសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន ជាពិសេស ការចូលរួមបម្លាស់ទីអ្នកជំនាញទេសចរណ៍ក្នុងតំបន់ ដោយក្រសួងទេសចរណ៍កម្ពុជា បានបង្កើតស្តង់ដាបណ្តុះបណ្តាល និងយន្តការទ្រទ្រង់នានា ក្នុងការអភិវឌ្ឍជំនាញទេសចរណ៍អាស៊ាន។ ពោល រហូតមកដល់បច្ចុប្បន្ន ក្រសួងទេសចរណ៍បានបណ្តុះបណ្តាលយុវជន ប្រមាណ ៥០០នាក់ ស្របតាមកម្មវិធីសិក្សារបស់អាស៊ាន ដោយមានការទទួលស្គាល់ពីប្រទេសជាសមាជិកអាស៊ាន ទាំង១០។
នាឱកាសនោះ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបញ្ជាក់ថា ការអភិវឌ្ឍជំនាញទេសចរណ៍ដល់យុវជនកម្ពុជា ស្របតាមស្តង់ដាអាស៊ាន ជាគោលដៅយុទ្ធសាស្រ្តក្នុងការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ក៏ដូចជាបង្កើតឱកាសការងារក្នុងប្រទេស និងតំបន់។ អង្គប្រជុំក៏បានគាំទ្រ និងកោតសរសើរដល់ក្រសួងទេសចរណ៍ ដែលបានរៀបចំយន្តការវាយតម្លៃទទួលស្គាល់គុណវុឌ្ឍិអ្នកជំនាញទេសចរណ៍ជាតិ និងអាស៊ាន ដែលជាផែនទីចង្អុលទិសដល់ស្ថាប័នបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ ក៏ដូចជាអ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ ក្នុងការអភិវឌ្ឍជំនាញទេសចរណ៍របស់ខ្លួនស្របតាមស្តង់ដាជាតិ និងអាស៊ាន។
សូមរំលឹកផងដែរថា កម្ពុជាត្រូវបានទទួលស្គាល់ថា មានភាពជឿនលឿននិងនាំមុខគេក្នុងការបណ្តុះបណ្តាលអ្នកជំនាញទេសចរណ៍អាស៊ាន ស្របតាមស្មារតីនៃសមាហរណកម្មសហគមសេដ្ឋកិច្ចអាស៊ាន ក្នុងក្របខណ្ឌនៃការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន (MRA-TP)។
943808_555344941289126_9085091846811565813_n

12512800_555344904622463_8550596865465405190_n

10325281_555344974622456_6044262894137159990_n

10363950_555344841289136_7241588380193198181_n

946111_555344807955806_4186540594795266261_n

DEF_6733

DEF_6710

DEF_6701

Be the first to comment on "កិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០១៥ និងទិសដៅការងារឆ្នាំ២០១៦ ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍"

Leave a comment

Your email address will not be published.


*