កិច្ចប្រជុំប្រចាំត្រីមាសទីពីររបស់ គ.ជ.អ.ទ. ដើម្បីតាមដានពីវឌ្ឍនភាពការងារដែលបានសម្រេចកន្លងមក និងកិច្ចការត្រៀមរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០១១- ឆមាសទី១ ឆ្នាំ២០១៦ និងទិសដៅអនុវត្តបន្ត ឆមាសទី២ ឆ្នាំ២០១៦ និងឆ្នាំ២០១៧

ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ បានដឹកនាំកិច្ចប្រជុំប្រចាំត្រីមាសទីពីររបស់ គ.ជ.អ.ទ. ដើម្បីតាមដានពីវឌ្ឍនភាពការងារដែលបានសម្រេចកន្លងមក និងកិច្ចការត្រៀមរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០១១- ឆមាសទី១ ឆ្នាំ២០១៦ និងទិសដៅអនុវត្តបន្ត ឆមាសទី២ ឆ្នាំ២០១៦ និងឆ្នាំ២០១៧។ សន្និបាតនេះនឹងផ្តោតសំខាន់លើ៖
១. ការពង្រឹងសមត្ថភាពលេខាធិការដ្ឋាន គ.ជ.អ.ទ.
២. ការបញ្ជ្រាបការយល់ដឹងសាធារណៈអំពីស្មារតីនៃកិច្ចព្រមព្រៀង MRA
៣. ការរៀបចំបទដ្ឋានគតិយុត្ត ស្តង់ដាកម្មវិធីសិក្សាជាតិ និងអាស៊ាន និងយន្តការទ្រទ្រង់ផ្សេងៗ
៤. ការពង្រឹងគុណភាពបណ្តុះបណ្តាលអ្នកជំនាញទេសចរណ៍ និងស្ថាប័នបណ្តុះបណ្តាល
៥.កិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធ
៦.វឌ្ឍនភាពការងារកម្រិតតំបន់
អង្គប្រជុំបានសម្រេចឯកភាពលើរបាយការណ៍បូកសរុបលទ្ធភលការងារ ដែលបានរៀបចំដោយលេខាធិការដ្ឋាន គ.ជ.អ.ទ. និងស្នើឱ្យក្រុមការងារបច្ចេកទេសជម្រុញការផ្សព្វផ្សាយជំនាញវិជ្ជាជីវៈទេសចរណ៍ដល់យុវជនឱ្យកាន់តែផុលផុសថែមទៀត ជម្រុញការបង្កើតសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍គ្រប់រូបភាព ពិនិត្យលទ្ធភាពបង្កើតប្រាក់កម្ចីសិក្សាដល់សិស្ស-និស្សិត និងរៀបចំបទដ្ឋានគតិយុត្តនានាដើម្បីជម្រុញការបណ្តុះបណ្តាល និងកាតព្វកិច្ចបណ្តុះបណ្តាលរបស់ភាគីឯកជន។
សូមរំលឹកផងដែរថា គណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍នឹងរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០១១- ឆមាសទី១ ឆ្នាំ២០១៦ និងទិសដៅអនុវត្តបន្ត ឆមាសទី២ ឆ្នាំ២០១៦ និងឆ្នាំ២០១៧ នៅថ្ងៃទី២៥ ខែ កក្កដា ឆ្នាំ២០១៦ នៅសាលសន្និសិទចតុមុខ ដែលមានសមាសភាពចូលរួមពីភាគីឯកជន តំណាងសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ក្រសួង-ស្ថាប័នពាក់ព័ន្ធ គ្រូបង្គោលនិងអ្នកតម្លៃបង្គោលជាតិ ព្រមទាំងសិស្ស-និសិ្សតសរុបប្រមាណ ៥០០នាក់។

ឯកសារបទបង្ហាញ៖ MRA Progress – NCTP Meeting – 2nd trimester 2016

13735581_1705892369672264_4498639980982196803_o13738341_1705893923005442_5370985269809554859_o 13669328_1705892579672243_2583511669330837258_o 13737489_1705892533005581_3152643664419579473_o 13734894_1705892436338924_8684574362152333525_o

Be the first to comment on "កិច្ចប្រជុំប្រចាំត្រីមាសទីពីររបស់ គ.ជ.អ.ទ. ដើម្បីតាមដានពីវឌ្ឍនភាពការងារដែលបានសម្រេចកន្លងមក និងកិច្ចការត្រៀមរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០១១- ឆមាសទី១ ឆ្នាំ២០១៦ និងទិសដៅអនុវត្តបន្ត ឆមាសទី២ ឆ្នាំ២០១៦ និងឆ្នាំ២០១៧"

Leave a comment

Your email address will not be published.


*