កិច្ចប្រជុំពិគ្រោះយោបល់ផ្ដល់សុពលភាពលើឯកសារបណ្ដុះណ្ដាលហ្វឹកហាត់ការងារ

ភ្នំពេញ៖នារសៀលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ លេខាធិការដ្ឋាន គ.ជ.អ.ទ បានរៀបចំកិច្ចប្រជុំស្តីពីការផ្តល់សុពលភាពលើសេចក្តីព្រាង “Apprenticeship Manual” ក្រោមអធិបតីភាព ឯកឧត្តម ទ្រី ឈីវ ទីប្រឹក្សាក្រសួងទេសចរណ៍ ប្រធានលេខាធិការដ្ឋាន គ.ជ.អ.ទ និងជាប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងអាស៊ាន ដោយមានការចូលរួមពីតំណាងអង្គការអន្តរជាតិខាងការងារ (ILO) សាលាបណ្តុះបណ្តាលជំនាញទេសចរណ៍ ភោជនីយដ្ឋាន គ្រូបង្គោល និងអ្នកវាយតម្លៃ បង្គោលជាតិ សរុបប្រមាណ ៣០រូប នៅទីស្តីការក្រសួងទេសចរណ៍។

ដោយអនុលោមតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍ ២០១៧-២០២៥ ស្របតាមស្មារតីនៃការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន (MRA-TP) ក្រសួងទេសចរណ៍ ដែលមានលេខាធិការដ្ឋាន គ.ជ.អ.ទ ជាសេនាធិការជំនាញ បានសហការជាមួយអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំកម្ពុជា បានរៀបចំបញ្ចប់សេចក្តីព្រាងលើឯកសារ “Apprenticeship Manual” ផ្នែកការិយាល័យជួរមុខ ផ្នែកគេហកិច្ច និងផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ នៃសេវាកម្មសណ្ឋាគារ និងឯកសាបណ្តុះបណ្តាលស្តីពីជំនាញបៃតង (Green Skill) ផងដែរ។

Be the first to comment on "កិច្ចប្រជុំពិគ្រោះយោបល់ផ្ដល់សុពលភាពលើឯកសារបណ្ដុះណ្ដាលហ្វឹកហាត់ការងារ"

Leave a comment

Your email address will not be published.


*