ក្រសួងចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធទន់ និងរឹងរបស់មជ្ឈមណ្ឌលអប់រំបច្ចេកទេសមិត្តភាពកម្ពុជា-ជប៉ុន ខេត្តសៀមរាប ដើម្បីពិភាក្សា និងពិនិត្យលទ្ធភាពដាក់បញ្ជូលកម្មវិធីសិក្សាអាស៊ាននៅឆ្នាំសិក្សា ២០១៧-២០១៨

ក្មុងគម្រោងពង្រីកការអនុវត្តស្តង់ដាសមត្ថភាពអ្នកជំនាញទេសចរណ៍អាស៊ានដល់សិស្សវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស លោកទ្រី ឈីវ អគ្គនាយករងទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋានគ.ជ.អ.ទ បានដឹកនាំក្រុមការងារអន្តរក្រសួងចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធទន់ និងរឹងរបស់មជ្ឈមណ្ឌលអប់រំបច្ចេកទេសមិត្តភាពកម្ពុជា-ជប៉ុន ខេត្តសៀមរាប ដើម្បីពិភាក្សា និងពិនិត្យលទ្ធភាពដាក់បញ្ជូលកម្មវិធីសិក្សាអាស៊ាននៅឆ្នាំសិក្សា ២០១៧-២០១៨ ខាងមុខនេះ។
សូមបញ្ជាក់ថា កម្មវិធីនេះនឹងសិក្សារយ:ពេល៣ឆ្នាំ ដែលមានតម្លៃសមមូលនឹងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។កិច្ចពិភាក្សាបានយកចិត្តទុកដាក់លើការបណ្តុះបណ្តាលជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជ: ផ្នែកទទួលភ្ញៀវ ចុងភៅ និងជំនាញរៀបចំបន្ទប់។

Be the first to comment on "ក្រសួងចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធទន់ និងរឹងរបស់មជ្ឈមណ្ឌលអប់រំបច្ចេកទេសមិត្តភាពកម្ពុជា-ជប៉ុន ខេត្តសៀមរាប ដើម្បីពិភាក្សា និងពិនិត្យលទ្ធភាពដាក់បញ្ជូលកម្មវិធីសិក្សាអាស៊ាននៅឆ្នាំសិក្សា ២០១៧-២០១៨"

Leave a comment

Your email address will not be published.


*