“គម្រោងសាកល្បងនៃការបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញដល់អ្នកជំនាញគេហកិច្ច (Room Attendant) និងអ្នកជំនាញការិយាល័យជួរមុខ (Receptionist, Reservation, Concierge)”

(ភ្នំពេញ) នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ នៅទីស្តីការក្រសួងទេសចរណ៍ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពី“ នីតិវិធីនៃការបណ្តុះបណ្តាលបំប៉នសមត្ថភាពរៀនតាមអនឡាញ (E-learning) តាម Video Conference” ដោយសហការជាមួយក្រុមអ្នកជំនាញ AJAR ក្រោមការគាំទ្រពី អង្គការ Swisscontact ។

ខ្លឹមសារនៃកិច្ចប្រជុំខាងលើបានពិភាក្សាលម្អិតលើការបណ្តុះបណ្តាលគ្រូបង្គោល និងគ្រូឧទ្ទេសឲ្យមានសមត្ថភាពចូលប្រើប្រាស់ប្រព័ន្ធអនឡាញ (E-learning) និងនីតិវិធីបណ្តុះបណ្តាល និងតាមដានការសិក្សារបស់សិក្ខាកាមដោយប្រើប្រាស់ប្រអប់បណ្តុះបណ្តាលស្តង់ដាសមត្ថភាពអាស៊ាន និងប្រព័ន្ធឌីជីថលអនឡាញ។
ការបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញនេះ ផ្តល់ភាពងាយស្រួលដល់សិក្ខាកាមរៀនដោយខ្លួនឯងតាមរយៈវីឌីអូឃ្លីប ឯកសារមេរៀនផ្សេងៗ ដោយប្រើប្រាស់គណនីផ្ទាល់ខ្លួន ហើយអាចជ្រើសរើសពេលវេលាសមស្របណាមួយរៀននិង ធ្វើតេស្តសមត្ថភាពដោយខ្លួនឯងបាន។
អង្គប្រជុំក៏បានពិភាក្សាលើការគ្រប់គ្រងគុណភាព ស្របតាមប្រព័ន្ធគុណវុឌ្ឍិជាតិ និងអាស៊ាន ក្នុងនោះរួមមានការពង្រឹងសមត្ថភាពគ្រូបណ្ដុះបណ្ដាល ការជួយតាមដានណែនាំសិក្ខាកាម ( Coaching) ការគ្រប់គ្រងការធ្វើតេស្តអនឡាញ។

សម្រាប់លោក លោកស្រី អ្នកនាងកញ្ញដែលមានបំណងចង់ចុះឈ្មោះវគ្គបណ្តុះបណ្តាលអនឡាញនេះសូមមេត្តាចុះឈ្មោះតាមរយៈតំណខាងក្រោមនេះ ៖ https://forms.gle/HZTSLefD7sTCbWve7
សម្រាប់ព៌ត័មានបន្ថែមលោកអ្នកអាចផ្ញើរសារមកកាន់ប្រអប់សាររបស់យើង។
សូមអរគុណ!

Be the first to comment on "“គម្រោងសាកល្បងនៃការបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញដល់អ្នកជំនាញគេហកិច្ច (Room Attendant) និងអ្នកជំនាញការិយាល័យជួរមុខ (Receptionist, Reservation, Concierge)”"

Leave a comment

Your email address will not be published.


*