ពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោលជាតិស្តីពី “ជំនាញបៃតង” នៅខេត្តសៀមរាប

ខេត្តសៀមរាប : ក្រសួងទេសចរណ៍ ដែលមានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ (គ.ជ.អ.ទ) ជាសេនាធិការជំនាញ បានសហការជាមួយអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំកម្ពុជា រៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលជាតិ ស្តីពី “ជំនាញបៃតង (Green Skill)” លើផ្នែកការិយាល័យជួរមុខ ផ្នែកគេហកិច្ច ផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ និងផ្នែកផលិតកម្មម្ហូបអាហារ នៃសេវាកម្មសណ្ឋាគារ។
វគ្គបណ្តុៈបណ្តាលនេះប្រព្រឹត្តទៅកាលពីថ្ងៃទី១៣-១៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាលាសណ្ឋាគាសាលាបាយ ខេត្តសៀមរាប ដោយមានការចូលរួមពីតំណាងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ គ្រូបង្គោលជាតិ អ្នកវាយតម្លៃបង្គោលជាតិ និងបុគ្គលិកកំពុងបម្រើការងារក្នុងវិស័យទេសចរណ៍។
ឯកឧត្តម ទ្រី ឈីវ ទីប្រឹក្សាក្រសួងទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ទ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលខាងលើ ដោយឯកឧត្តមបានមានប្រសាសន៍បន្ថែមថា វគ្គបណ្តុះបណ្តាលនេះជាវគ្គបណ្តុះបណ្តាលលើកទីពីរ ដោយលើកទីមួយបានប្រព្រឹត្តទៅកាលពីថ្ងៃទី១០-១១ ខែកុម្ភៈ ឆ្នាំ២០១០ នៅរាជធានីភ្នំពេញ ហើយគោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងដើម្បីបង្កើនការយល់ដឹងអំពីបរិស្ថានក្នុងវិស័យទេសចរណ៍ ព្រមទាំងសារប្រយោជន៍របស់វិស័យទេសចរណ៍ក្នុងការអភិវឌ្ឍប្រកបដោយចីរភាព។

Be the first to comment on "ពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោលជាតិស្តីពី “ជំនាញបៃតង” នៅខេត្តសៀមរាប"

Leave a comment

Your email address will not be published.


*