ពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោលជាតិស្តីពី “ជំនាញបៃតង” នៅរាជធានីភ្នំពេញ

រាជធានីភ្នំពេញ: នារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ទ្រី ឈីវ ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ នៃក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោលជាតិស្តីពី “ជំនាញបៃតង (Green Skill)”ផ្នែកការិយាល័យជួរមុខ ផ្នែកគេហកិច្ច ផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ និងផ្នែកផលិតកម្មម្ហូបអាហារ ក្រោមកិច្ចសហការជាមួយអង្គការ ILO ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១០-១១ ខែកុម្ភៈ ឆ្នាំ២០២០ ហើយមានសិក្ខាកាមប្រមាណ៣០នាក់ មកពីសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ សាកលវិទ្យាល័យ សណ្ឋាគារ ភោជនីយដ្ឋាន និងសមាគម ស្របតាមស្តង់ដារអាស៊ាន (Green Job)។
វគ្គបណ្តុះបណ្តាលនេះជាវគ្គបណ្តុះបណ្តាលទីមួយនៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅតំបន់អាស៊ាន។
គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះគឺដើម្បីបង្កើនការយល់ដឹងអំពីបរិស្ថានក្នុងវិស័យទេសចរណ៍ ព្រមទាំងសារប្រយោជន៍របស់វិស័យទេសចរណ៍ក្នុងការអភិវឌ្ឍប្រកបដោយចីរភាព។

Be the first to comment on "ពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោលជាតិស្តីពី “ជំនាញបៃតង” នៅរាជធានីភ្នំពេញ"

Leave a comment

Your email address will not be published.


*