“ពិធីបើកវគ្គបណ្តុះបណ្តាលអ្នកវាយតម្លៃបង្គោលជាតិ ផ្នែកការិយាល័យជួរមុខ នៃសេវាកម្មសណ្ឋាគារ” នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៥ នៅសណ្ឋាគារ ណាហ្គាវើល ក្រោមអធិបតីភាព ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍

“ពិធីបើកវគ្គបណ្តុះបណ្តាលអ្នកវាយតម្លៃបង្គោលជាតិ ផ្នែកការិយាល័យជួរមុខ នៃសេវាកម្មសណ្ឋាគារ” នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៥ នៅសណ្ឋាគារ ណាហ្គាវើល
ក្រោមអធិបតីភាព ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍
នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៥ ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ បានរៀបចំ “ពិធីបើកវគ្គបណ្តុះបណ្តាលអ្នកវាយតម្លៃបង្គោលជាតិ ផ្នែកការិយាល័យជួរមុខ នៃសេវាកម្មសណ្ឋាគារ” នៅសណ្ឋាគារ ណាហ្គាវើល ក្រោមអធិបតីភាព ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ និងមានការចូលរួមពីដៃគូអភិវឌ្ឍន៍ សិក្ខាកាម សិស្ស និសិ្សត ព្រមទាំងភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ប្រមាណជាង ១៣០រូប។
វគ្គបណ្តុះបណ្តាលអ្នកវាយម្លៃបង្គោលជាតិផ្នែកការិយាល័យជួរមុខនេះ នឹងប្រព្រឹត្តទៅចំនួន០៥ថ្ងៃ ចាប់ពីថ្ងៃទី០៥-០៩ ខែកញ្ញា ឆ្នាំ២០១៥ ដែលមានសិក្ខាកាមសរុបចំនួន៣០រូប មកពីបណ្តាសណ្ឋាគារ និងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍នានា ដែលទទួលបន្ទុកផ្នែកបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្ស។ សិក្ខាកាមដែលចូលរួមវគ្គបណ្តុះបណ្តាលត្រូវមានបទពិសោធន៍ផ្នែកការិយាល័យជួរមុខ យ៉ាងតិច០៣ឆ្នាំ និងមានបទពិសោធន៍ ក្នុងការបណ្តុះបណ្តាល ព្រោះបន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលនេះ អ្នកទាំងនោះនឹងត្រូវមានកាតព្វកិច្ចបណ្តុះបណ្តាលបន្តទៅដល់បុគ្គលិក និងសិស្សរបស់ខ្លួននៅតាមស្ថាប័នរៀងៗខ្លួន។
វគ្គបណ្តុះបណ្តាលនេះបានការសហការរៀបចំជាមួយអង្គការពលកម្មអន្តរជាតិ ILO ដើម្បីចូលរួមអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងជាផ្នែកមួយនៃផែនការសកម្មភាពរបស់ក្រសួងទេសចរណ៍ ដើម្បីអភិវឌ្ឍជំនាញទេសចរណ៍ ស្របតាមស្តង់ដាជាតិ និងអាស៊ាន និងការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន (ASEAN MRA-TP) ដើម្បីត្រៀមចូលសមាហរណកម្មសហគមសេដ្ឋកិច្ចអាស៊ាន២០១៥ សំដៅបង្កើន និងជម្រុញសមត្ថភាពដល់អ្នកដែលកំពុងបម្រើការងារក្នុងសេវាកម្មសណ្ឋាគារឲ្យក្លាយជាអ្នកជំនាញទេសចរណ៍អាស៊ាន ហើយអាចបម្លាស់ទីការងារក្នុងតំបន់ស្របតាមស្មារតីនៃកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍ (MRA-TP)។
មកដល់បច្ចុប្បន្ននេះក្រសួងទេសចរណ៍ បានបណ្តុះបណ្តាលគ្រូបង្គោលជាតិ និងអ្នកវាយតម្លៃបង្គោលជាតិបានប្រមាណជាង ៤៣៥រូប និងបានបង្កើតស្តង់ដាសមត្ថភាពអ្នកជំនាញទេសចរណ៍កម្ពុជា នៃសេវាកម្មសណ្ឋាគារ ស្របតាមស្តង់ដាអាស៊ាន ព្រមទាំងបានដាក់ឲ្យអនុវត្តនៅតាមបណ្តាសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ និងតាមបណ្តាសណ្ឋាគានៅកម្ពុជា តាមរយៈការបណ្តុះបណ្តាលខាងក្នុង (In-House Training) និងតាមរូបភាពផ្សេងៗទៀត។
ការអភិវឌ្ឍធនធានមនុស្សនៅក្នុងវិស័យទេសចរណ៍ គឺជាផែនការអាទិភាពមួយរបស់ក្រសួងទេសចរណ៍ ក្នុងការលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍នៅកម្ពុជា។ ជាផែនការអនាគត ក្រសួងទេសចរណ៍ នឹងបន្ត ជម្រុញការបណ្តុះបណ្តាលដល់បុគ្គលិកដែលបម្រើការងារនៅក្នុងវិស័យទេសចរណ៍ ក៏ដូចជាសិស្ស-និសិ្សតទេសចរណ៍ទាំងអស់ឲ្យមានចំណេះដឹង និងសមត្ថភាព ស្របតាមស្តង់ដាជាតិ និងអាស៊ាន។
ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ ក៏បានផ្តល់កិត្តិយសចែកវិញ្ញាបនបត្រដល់គ្រូបង្គោលជាតិ ផ្នែកការិយាល័យជួរមុខចំនួន ២៨រូប ដែលបានបញ្ចប់វគ្គសិក្សាកាលពីខែសីហាកន្លងទៅ។
Opening ceremony of National Master Assessors on FRONT OFFICE Division in Hotel Services 05th October 2015/ Naga world Hotel
Presided over by H.E PAK SOKHOM, Secretary of State, and highly representative of H.E Dr. THONG KHON, Minister of Tourism.
On 05th October 2015, the Ministry of Tourism and the National Committee for Tourism Professionals has organized an Opening Ceremony of National Master Assessors on Food and Beverage Services in hotel services at New Angkor Land Hotel which presided over by H.E PAK SOKHOM, Secretary of State and highly representative of H.E Dr. THONG KHON, Minister of Tourism with participation of development partners, trainees, and national distinguish guests more than 130 people.
This Training of Trainers Programme in FRONT OFFICE Division will be conducted for 05 days from 05-09 October 2015, with 30 trainees representative of hotels and tourism vocational training centers. Participants who could attend in this course must have experiences in Food and Beverage Services and at least 03 years and also in training because after completing this Training Programme, they will have obligation to conduct the training to their staffs and students in their respective institutions.
This Training Programme is co-organized with International Labor Organization (ILO) to develop human resources in tourism sector to be more efficient, and as part of the Action Plan of the Ministry of Tourism to develop tourism professionals in accordance with National and ASEAN Standards and the implementation of the Mutual Recognition Arrangement on ASEAN Tourism Professionals in order to prepare for the integration of ASEAN Economic Community 2015 to enhance and promote the capacity of those who are employed in the hotel services to become ASEAN tourism professionals and be able to mobilize in the region under the spirit of the Mutual Recognition Arrangement on Tourism Professionals (MRA-TP).
Up to now, the Ministry of Tourism has trained the National Master Trainers and Assessors more than 435 trainees and developed a Cambodian Competency Standard on Tourism Professionals of Hotel Services in accordance with ASEAN Standards, and enforced the implementation at the vocational training schools and other hotels to conduct In-House training at their establishments accordingly.
The Human Resources Development in the tourism sector is a priority strategic plan of the Ministry of Tourism to promote quality of tourism services in Cambodia. For the future Planning, Ministry of Tourism will continue to encourage the train of the trainer who work in the tourism sector, as well as students – all tourism students to gain knowledge and competency in accordance with National and ASEAN Standard.
During the Opening Ceremony of National Master Assessors for Front Office Division, H.E PAK SOKHOM, Secretary of State, and highly representative of H.E Dr. THONG KHON, Minister of Tourism is honored to present the certificate for 28 National Master Trainers who have successfully completed the Training course of National Master Trainers in August.

 

12079454_1616949101899925_4883727050584440672_n

12115559_1616948938566608_8415514090430816489_n

12122677_1616949788566523_355180411951931607_n

12141702_1616949911899844_1608315636187029526_n

12144937_1616949708566531_3115102831870151282_n

Be the first to comment on "“ពិធីបើកវគ្គបណ្តុះបណ្តាលអ្នកវាយតម្លៃបង្គោលជាតិ ផ្នែកការិយាល័យជួរមុខ នៃសេវាកម្មសណ្ឋាគារ” នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៥ នៅសណ្ឋាគារ ណាហ្គាវើល ក្រោមអធិបតីភាព ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍"

Leave a comment

Your email address will not be published.


*