វគ្គបណ្តុះបណ្តាលគ្រូបង្គោលជាតិស្តីពី “ជំនាញបៃតង”

ភ្នំពេញ៖ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០
ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ សហការជាមួយអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំកម្ពុជា រៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលជាតិស្តីពី “ជំនាញបៃតង (Green Skill)”ផ្នែកការិយាល័យជួរមុខ ផ្នែកគេហកិច្ច ផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ និងផ្នែកផលិតកម្មម្ហូបអាហារ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១០-១១ ខែកុម្ភៈ ឆ្នាំ២០២០ ហើយមានសិក្ខាកាមប្រមាណ៣០នាក់ មកពីសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ សាកលវិទ្យាល័យ សណ្ឋាគារ ភោជនីយដ្ឋាន និងសមាគម ស្របតាមស្តង់ដាអាស៊ាន (Green Job)។ គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះគឺដើម្បីបង្កើនការយល់ដឹងអំពីបរិស្ថានក្នុងវិស័យទេសចរណ៍ ព្រមទាំងសារ:ប្រយោជន៍របស់វិស័យទេសចរណ៍ក្នុងការអភិវឌ្ឍប្រកបដោយចីរភាព។

Be the first to comment on "វគ្គបណ្តុះបណ្តាលគ្រូបង្គោលជាតិស្តីពី “ជំនាញបៃតង”"

Leave a comment

Your email address will not be published.


*