សិក្ខាសាលាតម្រង់ទិសស្តីពីការវាយតម្លៃលើការសិក្សាពីមុន (RPL) លើផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជ: នៃសេវាកម្មសណ្ឋាគារដល់បុគ្គលិគនៃភោជនីយដ្ឋានវ័នម៉រ រាជធានីភ្នំពេញ

សិក្ខាសាលាតម្រង់ទិសស្តីពីការវាយតម្លៃលើការសិក្សាពីមុន (RPL) លើផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជ: នៃសេវាកម្មសណ្ឋាគារដល់បុគ្គលិគនៃភោជនីយដ្ឋានវ័នម៉រ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២០ ដឹកនាំដោយ កញ្ញា សុខ សោភា តំណាងលេខាធិការដ្ឋាននៃគណ:កម្មាធិការជាតិអ្នកជំនាញទេសចរណ៍ និងលោក ព្រីម ផល្លា នាយកប្រតិបត្តិនៃភោជនីយដ្ឋានរ័នម៉រ ដើម្បីឲ្យបេក្ខជនយល់ដឹងកាន់តែច្បាស់អំពីដំណើរការវាយតម្លៃ និងត្រៀមខ្លួនចូលរួមការវាយតម្លៃដល់មូលដ្ឋានអាជីវកម្មផ្ទាល់។

#ការវាយតម្លៃការសិក្សាពីមុន ឬ #RPL គឺជាដំណើរការនៃការវាយតម្លៃលើជំនាញ ចំណេះដឹង និងឥរិយាបទ (Skill, Knowledge, and Attitude) របស់អ្នកជំនាញទេសចរណ៍ តាមរយៈសមត្ថភាព បទពិសោធន៍ ការងារ និងការសិក្សាពីមុនដែលអ្នកជំនាញមានក្នុងជំនាញវិជ្ជាជីវៈរបស់ខ្លួន។
#គោលបំណងRPL
-វាយតម្លៃសមត្ថភាពអ្នកជំនាញទេសចរណ៍ ទទួលវិញ្ញាបនបត្រ ឬសញ្ញាបត្រវិជ្ជាជីវៈ បញ្ជាក់ពីសមត្ថភាពបច្ចុប្បន្នរបស់ខ្លួន និង ជម្រុញឱ្យមានការបណ្តុះបណ្តាលបន្ថែមលើសមត្ថភាពដែលខ្វះខាត ។
-លើកកម្ពស់គុណតម្លៃវិជ្ជាជីវៈទេសចរណ៍ក្នុងប្រទេស តាមរយៈការវាយតម្លៃទទួលស្គាល់គុណវុឌ្ឍិ និងផ្តល់វិញ្ញាបនបត្រណាមួយ
-បង្កភាពងាយស្រួល ដល់អ្នកសិក្សា និងអ្នកជំនាញអាចបន្តការសិក្សាទៅថ្នាក់វិជ្ជាជីវៈ ឬថា្នក់ឧត្តមសិក្សា
-ចូលរួមកាត់បន្ថយការចាកចេញពីឧស្សាហកម្មទេសចរណ៍ និងជម្រុញឱកាសការងារក្នុងតំបន់
-ផ្តល់ឱកាសក្នុងការពង្រឹងសមត្ថភាព អភិវឌ្ឍជំនាញ និងតួនាទីក្នុងស្ថាប័នការងារ។

Be the first to comment on "សិក្ខាសាលាតម្រង់ទិសស្តីពីការវាយតម្លៃលើការសិក្សាពីមុន (RPL) លើផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជ: នៃសេវាកម្មសណ្ឋាគារដល់បុគ្គលិគនៃភោជនីយដ្ឋានវ័នម៉រ រាជធានីភ្នំពេញ"

Leave a comment

Your email address will not be published.


*