សិក្ខាសាលាតម្រង់ទិស ស្តីពី “ការវាយតម្លៃការសិក្សាពីមុន (RPL)” នៃសេវាកម្មសណ្ឋាគារ ផ្នែក Food and Beverage Services ផ្នែក Front Office និងផ្នែក Housekeeping នៅសណ្ឋាគារបុរីអង្គរ ខេត្តសៀមរាប

ខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០
លេខាធិការដ្ឋានគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ នៃក្រសួងទេសចរណ៍ សហការជាមួយអង្គការ ស្វីសខន់ថាក់ ក្រោមគម្រោងអភិវឌ្ឍន៍ជំនាញ (SDP) បានរៀបចំសិក្ខាសាលាតម្រង់ទិស ស្តីពី “ការវាយតម្លៃការសិក្សាពីមុន (RPL)” នៃសេវាកម្មសណ្ឋាគារ ផ្នែក Food and Beverage Services ផ្នែក Front Office និងផ្នែក Housekeeping នៅសណ្ឋាគារបុរីអង្គរ ខេត្តសៀមរាប មានអ្នកចូលរួមប្រមាណ១៥០នាក់ មកពីសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ មជ្ឈមណ្ឌលវាយតម្លៃសមត្ថភាពអ្នកជំនាញទេសចរណ៍ តំណាងសណ្ឋាគារ គ្រូបង្គោលជាតិ និងអ្នកវាយតម្លៃបង្គោលជាតិខេត្តសៀមរាប និងអ្នកជំនាញទេសចរណ៍កំពុងបម្រើការងារក្នុងវិស័យទេសចរណ៍នៃសេវាកម្មសណ្ឋាគារជាដើម។
សិក្ខាសាលានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ទ្រី ឈីវ ទីប្រឹក្សាក្រសួងទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ទ. និងរៀបចំឡើងដើម្បីបញ្ជ្រាបការយល់ដឹងអំពីសារៈប្រយោជន៍ និងនីតិវិធីនៃការវាយតម្លៃការសិក្សាពីមុន (RPL) ដល់អ្នកជំនាញទេសចរណ៍កំពុងបម្រើការងារក្នុងវិស័យទេសចរណ៍នៃសេវាកម្មសណ្ឋាគារទាំងអស់ ឲ្យមកចូលរួមដាក់ពា្យវាយតម្លៃសមត្ថភាព ដើម្បីទទួលបាននូវវិញ្ញាបនបត្រដែលទទួលស្គាល់ជាផ្លូវការស្របតាមស្តង់ដាជាតិ និងអាស៊ាន ស្របតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ២០១៧-២០២៥ និងកត់ត្រាចូលក្នុងសៀវភៅអ្នកជំនាញទេសចរណ៍ ងាយស្រួលបម្លាស់ទីការងារនៅក្នុងប្រទេសអាស៊ាននៅពេលអនាគត ។

Be the first to comment on "សិក្ខាសាលាតម្រង់ទិស ស្តីពី “ការវាយតម្លៃការសិក្សាពីមុន (RPL)” នៃសេវាកម្មសណ្ឋាគារ ផ្នែក Food and Beverage Services ផ្នែក Front Office និងផ្នែក Housekeeping នៅសណ្ឋាគារបុរីអង្គរ ខេត្តសៀមរាប"

Leave a comment

Your email address will not be published.


*