សិក្ខាសាលាផ្សព្វផ្សាយស្តីពី “យន្តការវាយតម្លៃទទួលស្គាល់គុណវុឌ្ឍិអ្នកជំនាញទេសចរណ៍ជាតិ និងអាស៊ាន” សណ្ឋាគារអូរឈើទាល ខេត្តព្រះសីហនុ

សណ្ឋាគារអូរឈើទាល ខេត្តព្រះសីហនុ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៦
ក្រសួងទេសចរណ៍ និងលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “យន្តការវាយតម្លៃទទួលស្គាល់គុណវុឌ្ឍិអ្នកជំនាញទេសចរណ៍ជាតិ និងអាស៊ាន” ក្រោមអធិបតីភាព ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកទ្រី ឈីវ អគ្គនាយករងទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ លោកជំទាវ ហៀក ហ៊ីមុល្លី អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មន្ទីរអប់រំ យុវជន និងកីឡា តំណាងសណ្ឋាគារ គ្រូបង្គោល និងអ្នកវាយតម្លៃបង្គោលជាតិ សាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ សិស្ស-និស្សិតមកពីសាកលវិទ្យាល័យ និងវិទ្យាល័យ សរុបប្រមាណ ១៥០រូប។
ការអភិឌ្ឍជំនាញទេសចរណ៍ដល់យុវជន និងអ្នកកំពុងបម្រើការងារក្នុងវិស័យទេសចរណ៍ ជាគោលដៅយុទ្ធសាស្ត្រអាទិភាពរបស់ក្រសួងទេសចរណ៍ សំដៅធ្វើឲ្យអ្នកជំនាញទាំងអស់មានសមត្ថភាពស្របតាមស្តង់ដាអាស៊ាន ជាកម្រិតអប្បរមា។
ជំនាញក្នុងវិជ្ជាជីវៈទេសចរណ៍មានច្រើនប្រភេទ រាប់ចាប់ពីអ្នកបម្រើការងារតាមក្រុមហ៊ុនអាកាសចរណ៍ បញ្ជរព័ត៌មានទេសចរណ៍ មគ្គុទ្ទេសក៍ទេសចរណ៍ អ្នកបម្រើការងារតាមសណ្ឋាគារ ភោជនីយដ្ឋាន សេវាកម្មស្ប៉ា និងមាស្ស៉ា អ្នកដឹកជញ្ជូនទេសចរណ៍ ទីភ្នាក់ងារទេសចរណ៍ ការីទេសចរណ៍ និងអ្នកផ្ដល់សេវាកម្មតាមគោលដៅទេសចរណ៍នានា។ល។
សិក្ខាសាលានេះមានគោលបំណង ជម្រុញឲ្យសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍អនុវត្ត និងអភិវឌ្ឍជំនាញវិជ្ជាជីវៈទេសចរណ៍ស្របតាមស្តង់ដាជាតិ និងអាស៊ាន និងដើម្បីឲ្យភាគីពាក់ព័ន្ធត្រៀមខ្លួនចូលរួមវាយតម្លៃទទួលស្គាល់សមត្ថភាពដែលមានពីមុនតាមយន្តការនៃការវាយតម្លៃការសិក្សាពីមុន (RPL: Recognition of Prior Learning) ព្រមទាំងផ្សព្វផ្សាយដល់សាធារណៈជនអំពីឱកាសការងារនៃជំនាញវិជ្ជាជីវៈទេសចរណ៍ និងភាពជឿនលឿននៃការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់លើអ្នកជំនាញទេសចរណ៍ (MRATP: Mutual Recognition Arrangement on Tourism Professionals) នៅកម្ពុជា និងតំបន់ (អាស៊ាន)។

13198394_608161539340799_1373381226408670198_o 13112873_608161529340800_2743797768234401527_o 13123124_608161356007484_507239780464097813_o 13119870_608161552674131_7891500668028813735_o 13147666_608161359340817_273469684957911404_o 13087015_608161362674150_7430342311873808805_o 13178714_608169009340052_341437889010044500_n 13139127_608169049340048_7871236709940138474_n

 

 

Be the first to comment on "សិក្ខាសាលាផ្សព្វផ្សាយស្តីពី “យន្តការវាយតម្លៃទទួលស្គាល់គុណវុឌ្ឍិអ្នកជំនាញទេសចរណ៍ជាតិ និងអាស៊ាន” សណ្ឋាគារអូរឈើទាល ខេត្តព្រះសីហនុ"

Leave a comment

Your email address will not be published.


*