សិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការវាយតម្លៃសាកល្បងការសិក្សាពីមុន ដល់អ្នកជំនាញទេសចរណ៍នៃសេវាកម្មសណ្ឋាគារ” ក្រោមអធិបតីភាព ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប នៅសណ្ឋាគារអង្គរសេនជូរី ខេត្តសៀមរាប

នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦ ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការវាយតម្លៃសាកល្បងការសិក្សាពីមុន ដល់អ្នកជំនាញទេសចរណ៍នៃសេវាកម្មសណ្ឋាគារ” ក្រោមអធិបតីភាព ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប នៅសណ្ឋាគារអង្គរសេនជូរី ខេត្តសៀមរាប។ សិក្ខាសាលានេះមានការចូលរួមពី លោកប្រធានមន្ទីរទេសចរណ៍ តំណាងមន្ទីរអប់រំយុវជន និងកីឡា តំណាងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តសៀមរាប លោក លោកស្រី ជាគ្រូបង្គោលនិងអ្នកវាយតម្លៃបង្គោលជាតិ តំណាងសណ្ឋាគារ សាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ និងភាគីពាក់ព័ន្ធនានា។

សិក្ខាសាលាខាងលើមានគោលបំណងផ្សព្វផ្សាយពីបែបបទនៃការវាយតម្លៃទទួលស្គាល់សមត្ថភាពអ្នកកំពុងបម្រើការងារក្នុងវិស័យទេសចរណ៍ជាពិសេសផ្នែកសណ្ឋាគារ ដើម្បីឲ្យអ្នកជំនាញទាំងនេះត្រៀមខ្លួនចួលរួមវាយតម្លៃទទួលស្គាល់សមត្ថភាពដែលមានពីមុន (RPL: Recognition of Prior Learning)។ ការវាយតម្លៃសមត្ថភាពរបស់អ្នកជំនាញទេសចរណ៍នេះជាឱកាសសម្រាប់អ្នកជំនាញ ជាពិសេសអ្នកដែលពុំមានវិញ្ញាបនបត្រ ឬសញ្ញបត្រវិជ្ជាជីវៈ ចួលរួមការវាយតម្លៃបទពិសោធន៍ ចំណេះ និងជំនាញ ដើម្បីទទួលបានវិញ្ញាបនបត្រ ឬសញ្ញាបត្របញ្ជាក់គុណវុឌ្ឍិ ស្របតាមស្តង់ដាជាតិ និងអាស៊ាន៊។
សម្រាប់គម្រោងវាយតម្លៃសាកល្បងនេះគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ នឹងធ្វើការវាយតម្លៃលើមុខជំនាញចំនួន ២ផ្នែក៖ ការិយាល័យជួរមុខ (Receptionist, Bellboy, Reservation Officer, and Front Office Team Leader) និងផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ (Waiter/ waitress, Bartender, Captain, and Assistant outlet manager) ដើម្បីទទួលបានសញ្ញាបត្រ វិជ្ជាជីវៈ ៣ ក្របខ័ណ្ឌគុណវុឌ្ឍិអាស៊ាន។ ការវាយតម្លៃនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ ខែវិចិ្ឆកា ដល់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ នៅសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល ខេត្តសៀមរាប។

ការបង្កើតការងារ និងការអភិឌ្ឍជំនាញទេសចរណ៍ដល់យុវជន និងអ្នកកំពុងបម្រើការងារក្នុងវិស័យទេសចរណ៍ ជាគោលដៅយុទ្ធសាស្ត្រអាទិភាពរបស់ក្រសួងទេសចរណ៍ សំដៅធ្វើឲ្យអ្នកជំនាញទាំងអស់មានសមត្ថភាពស្របតាមស្តង់ដាជាតិ និងអាស៊ាន ព្រមទាំងមានលទ្ធភាពចូលរួមបម្លាស់ទីការងារក្នុងតំបន់ស្របតាមស្មារតីនៃកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន (ASEAN MRA-TP)។

លោកអ្នកអាចទាញយកឯកសារនានានៃសិក្ខាសាលានៅខាងក្រោម ៖

លោកអ្នកអាចទាញយកឯកសារសម្រាប់ស្នើរសំុការវាយតម្លៃនៅខាងក្រោម ៖

14581341_1119969168097894_3101395055313723369_n14484791_1119969158097895_7971120846082910802_n 14591820_1119969164764561_99489037192880538_n14595611_1119969171431227_7007907175999474194_n14573003_1119969211431223_8661190068829296700_n14595816_1119969228097888_5390204854463375965_n

 

 

Be the first to comment on "សិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការវាយតម្លៃសាកល្បងការសិក្សាពីមុន ដល់អ្នកជំនាញទេសចរណ៍នៃសេវាកម្មសណ្ឋាគារ” ក្រោមអធិបតីភាព ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប នៅសណ្ឋាគារអង្គរសេនជូរី ខេត្តសៀមរាប"

Leave a comment

Your email address will not be published.


*