សិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការវាយតម្លៃទទួលស្គាល់ការសិក្សាពីមុន របស់អ្នកជំនាញទេសចរណ៍​នៃសេវាកម្មសណ្ឋាគារ” នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ នៅស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា​ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍

ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបិទសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការវាយតម្លៃទទួលស្គាល់ការសិក្សាពីមុន របស់អ្នកជំនាញទេសចរណ៍នៃសេវាកម្មសណ្ឋាគារ” នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ នៅស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រាជធានីភ្នំពេញ។ សិក្ខាសាលានេះក៏មានការចូលរួមពី តំណាងមន្ទីរទេសចរណ៍ លោក លោកស្រី ជាគ្រូបង្គោល និងអ្នកវាយតម្លៃបង្គោលជាតិ តំណាងសណ្ឋាគារ សាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ សិស្ស-និសិ្សត ប្រមាណ៣០០នាក់។
សិក្ខាសាលាខាងលើមានគោលបំណងផ្សព្វផ្សាយអំពី នីតិវិធី និងបែបបទនៃការវាយតម្លៃទទួលស្គាល់សមត្ថភាពអ្នកកំពុងបម្រើការងារក្នុងវិស័យទេសចរណ៍ជាពិសេសផ្នែកសណ្ឋាគារ ដើម្បីឲ្យអ្នកជំនាញទាំងនេះត្រៀមខ្លួនចួលរួមវាយតម្លៃទទួលស្គាល់សមត្ថភាព ។ ការវាយតម្លៃនេះជាឱកាសសម្រាប់អ្នកជំនាញ ជាពិសេសអ្នកដែលពុំមានវិញ្ញាបនបត្រ ឬសញ្ញបត្រវិជ្ជាជីវៈ ចួលរួមការវាយតម្លៃបទពិសោធន៍ ចំណេះដឹង និងជំនាញ ដើម្បីទទួលបានវិញ្ញាបនបត្រ ឬសញ្ញាបត្រជំនាញទេសចរណ៍ ស្របតាមស្តង់ដាជាតិ និងអាស៊ាន។
គម្រោងវាយតម្លៃទទួលស្គាល់នេះ គណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ នឹងធ្វើការវាយតម្លៃដំណាដំណាក់កាលទី១ លើមុខជំនាញចំនួន២ផ្នែក៖ ការរិយាល័យជួរមុខ (Receptionist, Bellboy, Reservation Officer, and Front Office Team Leader) និងផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ (Waiter/ waitress, Bartender, Captain, and Assistant outlet manager) ដើម្បីទទួលបានសញ្ញាបត្រវិជ្ជាជីវៈ ៣ ក្របខ័ណ្ឌគុណវុឌ្ឍិអាស៊ាន។ ការវាយតម្លៃនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ខែវិចិ្ឆកា ដល់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៦ នៅមជ្ឈមណ្ឌលវាយតម្លៃណាហ្គាវើល រាជធានីភ្នំពេញ។
ការវាយតម្លៃសមត្ថភាពអ្នកកំពុងបម្រើការងារខាងលើ មិនត្រឹមតែចូលរួមពង្រឹងសមត្ថភាពអ្នកជំនាញទេសចរណ៍កម្ពុជាប៉ុណ្ណោះទេ ថែមទាំងចូលរួមដល់ការអភិវឌ្ឍទេសចរណ៍អាស៊ានទាំងមូលផងដែរ តាមរយៈកិច្ចសហការទេសចរណ៍ក្នុងក្របខ័ណ្ឌអាស៊ាន។
ការបង្កើតការងារ និងការអភិឌ្ឍជំនាញទេសចរណ៍ដល់យុវជន និងអ្នកកំពុងបម្រើការងារក្នុងវិស័យ ទេសចរណ៍ ជាគោលដៅយុទ្ធសាស្ត្រអាទិភាពរបស់ក្រសួងទេសចរណ៍ សំដៅធ្វើឲ្យអ្នកជំនាញទាំងអស់មានសមត្ថភាពស្របតាមស្តង់ដាជាតិ និងអាស៊ាន ព្រមទាំងមានលទ្ធភាពចូលរួមបម្លាស់ទីការងារក្នុងតំបន់ស្របតាមស្មារតីនៃកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន (ASEAN MRA-TP)ក្នុងក្របខណ្ឌនៃសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន។

លោកអ្នកអាចទាញយកឯកសារសិក្ខាសាលានៅខាងក្រោមនេះ ៖

លោកអ្នកអាចទាញយកឯកសារសម្រាប់ស្នើរសំុការវាយតម្លៃនៅខាងក្រោម ៖

14670594_1125020364259441_5948332974457228746_n14680763_1125020350926109_5692268495330299095_n14641915_1125020357592775_6436442485864127428_n14520399_1125020360926108_4410248090916209724_n 14519655_1125020397592771_6314605470167967759_n

 

Be the first to comment on "សិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការវាយតម្លៃទទួលស្គាល់ការសិក្សាពីមុន របស់អ្នកជំនាញទេសចរណ៍​នៃសេវាកម្មសណ្ឋាគារ” នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ នៅស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា​ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍"

Leave a comment

Your email address will not be published.


*