សិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការជម្រុញការបណ្តុះបណ្តាលខាងក្នុង និងការវាយតម្លៃទទួលស្គាល់សមត្ថភាពបុគ្គលិកកំពុងបម្រើការងារតាមសណ្ឋាគារ ស្របតាមស្តង់ដាជាតិ និងអាស៊ាន” នៅសណ្ឋាគារអូឈើទាល ព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥

ខេត្តព្រះសីហនុ នៅសណ្ឋាគារអូឈើទាល នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ គណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍នៃក្រសួងទេសចរណ៍ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី ការជម្រុញការបណ្តុះបណ្តាលខាងក្នុង និងការវាយតម្លៃទទួលស្គាល់សមត្ថភាពបុគ្គលិកកំពុងបម្រើការងារតាមសណ្ឋាគារ ស្របតាមស្តង់ដាជាតិ និងអាស៊ាន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងឯកឧត្តម ឈិន សេងងួន អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ។

 

សិក្ខាសាលានេះមានការចូលរួមពីភាគីពាក់ព័ន្ធចំនួនប្រមាណ ១០០រូប មកពី សណ្ឋាគារនៅខេត្តព្រះសីហនុ
អង្គការ សាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ សាកលវិទ្យាល័យ សាស្រ្តាចារ្យ សិស្ស-និស្សិត ដែលធ្វើឡើងក្នុងគោលបំណង ជម្រុញអោយសណ្ឋាគារទាំងអស់ក្នុងខេត្តព្រះសីហនុអនុវត្តតាមសារាចរណែនាំស្តីពីការពង្រឹងសមត្ថភាពបុគ្គលិកកំពុងបម្រើការងារក្នុងសេវាកម្មសណ្ឋាគារ ដើម្បីពង្រឹងគុណភាពធនធានមនុស្ស នៅតាមសណ្ឋាគារឲ្យមានសមត្ថភាព ជាអ្នកជំនាញទេសចរណ៍ស្របតាមស្តង់ដាជាតិ និងអាស៊ាន ។

 

អង្គសិក្ខាសាលា ថ្ងៃនេះក៏បានលើកឡើងពីលក្ខខណ្ឌ និងនិតិវិធីនៃវាយតម្លៃទទួលស្គាល់សមត្ថភាពបុគ្គលិកកំពុងបម្រើការងារតាមសណ្ឋាគារស្របតាមស្តង់ដាជាតិ និងអាស៊ាន នៃវិស័យទេសចរណ៍ ដើម្បីជាភស្តុតាងបញ្ជាក់ពីសម្ថតភាពរបស់បុគ្គលិកបម្រើការងារតាមសណ្ឋាគារ ក៏ដូចជាលើកដំកើងកិត្យានុភាពដល់សណ្ឋគារដែលចូលរួម
អនុវត្តការបណ្តុះបណ្តាលខាងក្នុងនេះ ។ លទ្ធផលនៃអង្គសិក្ខាសាលាក៏នឹងចូលរួមចំណែកជម្រុញដល់សាលាបណ្តុះ
បណ្តល វិជ្ជាជីវៈទេសចរណ៍ និងសាកលវិទ្យាល័យទេសចរណ៍ឲ្យអនុវត្តកម្មវិធីបណ្តុះបណ្តាលរបស់ខ្លួនស្របតាម
ស្តង់ដាជាតិ និងអាស៊ានសំដៅបង្កើនធនធានមនុស្សនៅក្នុងវិស័យទេសចរណ៍ ដែលមានការទទួលស្គាល់គុណភាពបានគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់នៅក្នុងឧស្សាហកម្មទេសចរណ៍ដែលមានការរីកចម្រើនគួរឲ្យកត់សម្គាល់នាពេលបច្ចុប្បន្ននេះ។
គួររំលឹកផងដែរថា ក្នុងស្មារតីនៃការជម្រុញការបណ្តុះបណ្តាលខាងក្នុង (In-house Training) ដល់បុគ្គលិកកំពុងបម្រើការងារក្នុងសេវាកម្មសណ្ឋាគារនេះ សណ្ឋាគារ NAGA WORLD បានអនុវត្តយ៉ាងសកម្មដោយបានបណ្តុះ
បណ្តាលខាងក្នុងលើបុគ្គលិក ចំនួន ៥៧រូប ស្របតាមស្តង់ដាអាស៊ានដោយជោគជ័យ ។  នេះជាសាក្ខីភាពដែលបង្ហាញពីការយកចិត្តទុកដាក់លើការពង្រឹងជំនាញវិជ្ជាជីវៈទេសចរណ៍ ដល់អ្នកជំនាញទេសចរណ៍ របស់ក្រសួងទេសចរណ៍ និងជាកិច្ចខិតខំប្រឹងប្រែងរបស់ភាគីឯកជនក្នុងការអនុវត្តតាមសារាចរណែនាំស្តីពី “ការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពបុគ្គលិកកំពុងបម្រើការងារក្នុងសេវាកម្មសណ្ឋាគារ នៃវិស័យទេសចរណ៍”។ ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍លើកទឹកចិត្ត និងគាំទ្រដល់សណ្ឋាគារផ្សេងៗទៀត ជម្រុញការបណ្តុះបណ្តាលខាងក្នុងដល់បុគ្គលិករបស់ខ្លួន ដើម្បត្រៀមខ្លួនជាស្រេច ក្នុងស្មារតីសហគមន៍សេដ្ឋកិច្ចអាស៊ាន ឆ្នាំ២០១៥។

 

Tourism Training Framework – In House Training

Slide Presentation In-house training by leakhena for 240715 at OC Hotelpptx

11793336_837010946417536_2077734148_n 11705170_501596649997289_155635370014573881_n 20227_501596666663954_3734892306662034137_n 11781709_501596619997292_445555049277720191_n

1 Comment on "សិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការជម្រុញការបណ្តុះបណ្តាលខាងក្នុង និងការវាយតម្លៃទទួលស្គាល់សមត្ថភាពបុគ្គលិកកំពុងបម្រើការងារតាមសណ្ឋាគារ ស្របតាមស្តង់ដាជាតិ និងអាស៊ាន” នៅសណ្ឋាគារអូឈើទាល ព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥"

  1. That’s a smart way of thkiinng about it.

Leave a comment

Your email address will not be published.


*