សិក្ខាសាលាស្តីពី”ការជម្រុញ ការបណ្តុះបណ្តាលខាងក្នុង និងការទទួលស្គាល់ សមត្ថភាពបុគ្គលិកនៃសេវាកម្មសណ្ឋាគារស្របតាមស្តង់ដាជាតិ និងអាស៊ាន”

នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥ នៅសណ្ឋាគាររ៉ូយ៉ាល់វីឡាអង្គរ ខេត្តសៀមរាប គណៈ​កម្មាធិការ​ជាតិអ្នកជំនាញទេសចរណ៍​នៃក្រសួងទេសចរណ៍ បានរៀបចំសិក្ខា​សាលា​ផ្សព្វ​ផ្សាយស្តីពី “​ការជម្រុញការបណ្តុះ​បណ្តាលខាងក្នុង និងការវាយតម្លៃទទួលស្គាល់​សមត្ថភាព​បុគ្គលិក​កំពុងបម្រើការងារតាមសណ្ឋាគារ ស្រប​តាមស្តង់ដាជាតិ និងអាស៊ាន”​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួង​ទេសចរណ៍។

សិក្ខាសាលានេះមានគោលបំណង៖

១.    បង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងទេសចរណ៍ក្នុងការលើកកម្ពស់ ការអភិវឌ្ឍជំនាញទេសចរណ៍ ដោយអនុវត្តតាមស្តង់ដាជាតិ និងអាស៊ាន

២.   បង្ហាញពីភាពជោគជ័យនៅកម្ពុជាដែលឈានមុខគេ​ ក្នុងការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញ​ទៅមក (MRA)

៣.   ជម្រុញឲ្យភាគីពាក់ព័ន្ធចូលរួម និងចាប់ផ្តើមបណ្តុះបណ្តាលបុគ្គលិករបស់ខ្លួន ដែលជាលក្ខខណ្ឌតម្រូវ​ផ្លូវ​ច្បាប់។

សិក្ខាសាលានេះមានការចូលរួមពីភាគីពាក់ព័ន្ធចំនួនប្រមាណ ១៦០រូប មកពី ក្រសួងទេសចរណ៍ គណៈ​កម្មា​ធិការ​ជាតិអ្នកជំនាញ​ទេសចរណ៍ សមាគមទេសចរណ៍ សណ្ឋាគារនៅខេត្តសៀមរាប អង្គការជាតិនិងអន្តរជាតិ គ្រូបង្គោល និងអ្នកវាយ​តម្លៃបង្គោល សាលាបណ្តុះ​បណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ សាកលវិទ្យាល័យ សាស្រ្តាចារ្យ និងសិស្ស-និស្សិត។

លទ្ធផលរំពឹងទុកនៃអង្គសិក្ខាសាលានេះគឺ សណ្ឋាគារទាំងអស់ក្នុងខេត្តសៀមរាបនឹងអនុវត្តតាមសារាចរណែនាំ​ស្តីពីការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពបុគ្គលិកកំពុងបម្រើការងារក្នុងសេវាកម្មសណ្ឋាគារ នៃវិស័យទេសចរណ៍ ដើម្បីពង្រឹងគុណភាពធនធានមនុស្ស នៅតាមសណ្ឋាគារឲ្យមានសមត្ថភាព ជាអ្នកជំនាញទេសចរណ៍ស្របតាមស្តង់ដា​ជាតិ​ និងអាស៊ាន។ លទ្ធផលនៃអង្គសិក្ខាសាលានេះក៏នឹងរួមចំណែកជម្រុញដល់សាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ និងសាកលវិទ្យាល័យទេសចរណ៍ឲ្យអនុវត្តកម្មវិធីបណ្តុះបណ្តាលរបស់ខ្លួនស្របតាមស្តង់ដាជាតិ​និងអាស៊ានសំ​ដៅបង្កើនធនធានមនុស្សនៅក្នុងវិស័យទេសចរណ៍ ដែលមានការទទួលស្គាល់គុណភាព ឲ្យបានគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់​នៅក្នុងឧស្សាហកម្មទេសចរណ៍ដែលមានការរីកចម្រើនគួរឲ្យកត់សម្គាល់នាពេលបច្ចុប្បន្ននេះ។

ជាចុងបញ្ចប់នៃកម្មវិធី ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួង​ទេសចរណ៍ បានផ្តល់កិត្តិយសផ្តល់បណ្ណសរសើរដល់គ្រូបង្គោលអាស៊ាន និងវិញ្ញាបនបត្រ ដល់គ្រូបង្គោលនិងអ្នកវាយតម្លៃបង្គោលជាតិចំនួន ៥៥រូប ដែលបានបញ្ចប់ដោយជោគជ័យនូវវគ្គបណ្តុះ   បណ្តាលគ្រូបង្គោល និងអ្នកវាយតម្លៃបង្គោលជាតិផ្នែកការិយាល័យជួរមុខ។
HRD in Tourism- ASEAN Standard by Mr. Try Chhiv- 16032015 – TC NQF

 Assessment Mechanism by Ratana- 16032015

 

DSC02111 DSC02115 DSC02117 DSC02147 DSC02170 DSC02174 photo 2 photo 4

11647341_487829698040651_508611328_n11647359_487829741373980_536042273_n11651989_487829681373986_955288678_n10400060_1586765691584933_5874622976725751403_n 11013210_1586765528251616_3686724028305592115_n 11129912_1586765571584945_8463566375385322627_n (1) 11329846_1586765648251604_3620237469513893325_n (1) 11329846_1586765648251604_3620237469513893325_n 11412287_1586765671584935_5291239853383770040_n 11535708_1586765798251589_6407090386900634829_n Pilot Project PSE

In-House 1     In-House 2

 

 

ទំនាក់ទំនងព័ត៌មានគណៈកម្មាធិកាជាតិអ្នកជំនាញទេសចរណ៍លោក ជួប រតនាទូរស័ព្ទ៖ ០៧៧ ៤៤៤​ ០០៧អ៊ីម៉ែល៖ rathana_ch@yahoo.com

Be the first to comment on "សិក្ខាសាលាស្តីពី”ការជម្រុញ ការបណ្តុះបណ្តាលខាងក្នុង និងការទទួលស្គាល់ សមត្ថភាពបុគ្គលិកនៃសេវាកម្មសណ្ឋាគារស្របតាមស្តង់ដាជាតិ និងអាស៊ាន”"

Leave a comment

Your email address will not be published.


*