សេចក្កីជូនដំណឺង ស្តីពីការជ្រើសរើសបេក្ខជនចូលរៀនវគ្គបណ្តុះបណ្តាល មគ្គុទេ្ទសក៏ទេសចរណ៍ថ្នាក់តំបន់ ជំនាន១៦ សម្រាប់តំបន់ភ្នំពេញ និងតំបន់ជំុវិញ នៅសកលវិទ្យាល័យមេគង្គកម្ពុជា រាជធានីភ្នំពេញ

គណៈកម្មការចម្រុះ ទទួលបន្ទុកការជ្រើសរើស ការប្រឡងចូល ការគ្រប់គ្រងការបង្រៀន និងការប្រឡងចេញមគ្គុទ្ទេសក៍ទេសចរណ៍ នៃក្រសួងទេសចរណ៍ សហការជាមួយសាកលវិទ្យាល័យមេគង្គកម្ពុជា សូមជូនដំណឹងដល់សាធារណៈជនទាំងអស់ឱ្យបានជ្រាបថា ក្រសួងទេសចរណ៍ សូមប្រកាសជ្រើសរើសបេក្ខជនចូលរៀនវគ្គបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់តំបន់ ជំនាន់ទី១៦ សម្រាប់តំបន់ភ្នំពេញ និងតំបន់ជុំវិញ  នៅសាកលវិទ្យាល័យមេគង្គកម្ពុជា រាជធានីភ្នំពេញ ដែលរួមមានភាសា៖ កូរ៉េ ចិន ជប៉ុន វៀតណាម ថៃ….. ។

បេក្ខជនត្រូវមកដាក់ពាក្យសុំចុះឈ្មោះប្រឡងនៅ សាកលវិទ្យាល័យមេគង្គកម្ពុជា អាសយដ្ឋាន អាគារលេខ ៩បេ ផ្លូវ ២៧១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ រៀងរាល់ម៉ោងធ្វើការ និងផុតកំណត់ការទទួលពាក្យប្រឡងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦។

សូមបញ្ជាក់ថា ក្រោយបញ្ចប់ការសិក្សាសិក្ខាកាមដែលទទួលបានលទ្ធផលជាប់ស្ថាពរ អាចដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់តំបន់ ពីក្រសួងទេសចរណ៍ ដើម្បីក្លាយជាមគ្គុទ្ទេសក៍ទេសចរណ៍ស្របច្បាប់ និងអាចប្រកបវិជ្ជាជីវៈជាមគ្គុទ្ទេសក៍ទេសចរណ៍បាន។

លោកអ្នកអាចក៏ទាញយកពាក្យចុះឈ្មោះនៅទីនេះបានផងដែរ -> Application-Form

14202941_658897260933893_1002245636_o14164075_658897200933899_1456918734_o14191885_658897224267230_1930366723_o

 

7 Comments on "សេចក្កីជូនដំណឺង ស្តីពីការជ្រើសរើសបេក្ខជនចូលរៀនវគ្គបណ្តុះបណ្តាល មគ្គុទេ្ទសក៏ទេសចរណ៍ថ្នាក់តំបន់ ជំនាន១៦ សម្រាប់តំបន់ភ្នំពេញ និងតំបន់ជំុវិញ នៅសកលវិទ្យាល័យមេគង្គកម្ពុជា រាជធានីភ្នំពេញ"

  1. Hi, Bong could you send me the link of download form apply study tourist at Mekong university.

  2. OK, I download file already. Thz you very much.

  3. Leng's Families | September 7, 2016 at 1:29 am | Reply

    Hi! Bong, could you send me the link of download form apply study tourist at Angkor University?

Leave a comment

Your email address will not be published.


*