សេចក្តីជូនដំណឹងស្តីពី ការជ្រើសរើសបេក្ខជនចូលរៀនវគ្គបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់ជាតិ ជំនាន់ទី២ នៅសាកលវិទ្យាល័យ អង្គរ ខេត្តសៀមរាប

គណៈកម្មការចម្រុះទទួលបន្ទុកការជ្រើសរើស ការប្រឡងចូល ការគ្រប់គ្រងការបង្រៀន និងការប្រឡងចេញមគ្គុទ្ទេសក៍ទេសចរណ៍ នៃក្រសួងទេសចរណ៍ សហការជាមួយសាកលវិទ្យាល័យ អង្គរ ខេត្តសៀមរាប សូមជូនដំណឹងដល់សាធារណៈជនទាំងអស់ឱ្យបានជ្រាបថា ក្រសួងទេសចរណ៍ សូមប្រកាសជ្រើសរើសបេក្ខជន (មគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់តំបន់) ចូលរៀនវគ្គបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់ជាតិ ជំនាន់ទី២ នៅសាកលវិទ្យាល័យ អង្គរ ខេត្តសៀមរាប។

ចំនួនភាសាឯកទេសដែលត្រូវជ្រើសរើសមាន ១២ភាសា (អង់គ្លេស-ចិន-បារាំង-វៀតណាម-អាល្លឺម៉ង់-ថៃ-កូរ៉េ-ជប៉ុន-ម៉ាឡេស៊ី -អេស្ប៉ាញ-រុស្ស៊ី និងអ៊ីតាលី) ។

លក្ខខណ្ឌតម្រូវមួយចំនួន សូមបេក្ខជនពិនិត្យមើលក្នុងសេចក្តីជូនដំណឹងដែលបានភ្ជាប់ជូន ដើម្បីជាលទ្ធភាពក្នុងការដាក់ពាក្យប្រឡង និងផុតកំណត់ឈប់ទទួលពាក្យប្រឡងត្រឹមថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦។

សម្រាប់ព័ត៌មានបន្ថែមផ្សេងទៀត បេក្ខជនអាចទំនាក់ទំនង៖
១- សាកលវិទ្យាល័យអង្គរ ៖ 012 557 732
២- មន្ទីរទេសចរណ៍ ខេត្តសៀមរាប ៖ 095 535 373
៣- គណៈកម្មការចម្រុះនៃក្រសួងទេសចរណ៍ ៖ 092 767 609

បេក្ខជនអាចទាញយកពាក្យសំុចុះឈ្មោះប្រឡង និងសំនំុបែបបទផ្សេងៗទៀតនៅខាងក្រោម៖

Guide and Company Letter

ជីវប្រវត្តសង្ខេប

បង្កាន់ដៃទទួលពាក្យ

ពាក្យសុំចុះឈ្មោះប្រឡង

សាលាកបត្រឯកត្តជន

IMG_2745 IMG_2893IMG_2747

 

Be the first to comment on "សេចក្តីជូនដំណឹងស្តីពី ការជ្រើសរើសបេក្ខជនចូលរៀនវគ្គបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់ជាតិ ជំនាន់ទី២ នៅសាកលវិទ្យាល័យ អង្គរ ខេត្តសៀមរាប"

Leave a comment

Your email address will not be published.


*