សេចក្តីជូនដំណឹង៖ ស្តីពីការជ្រើសរើសបេក្ខជន បេក្ខនារីចូលរៀនវគ្គបណ្តុះបណ្តាលគ្រូបង្គោល និងអ្នកវាយតម្លៃបង្គោលជាតិ ផ្នែកទីភ្នាក់ងារទេសចរណ៍ (Travel Agencies) និងផ្នែកការីទេសចរណ៍ (Tour Operations)

ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ មានកិត្តិយសសូមជូនដំណឹងដល់ប្រតិបត្តិករទេសចរណ៍ក្នុងសេវាកម្មធ្វើដំណើរ (ទីភ្នាក់ងារទេសចរណ៍ និងការីទេសចរណ៍) ទាំងអស់ឱ្យបានជ្រាបថា ក្នុងស្មារតីនៃការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន (ASEAN MRA-TP) ក្រសួងទេសចរណ៍  នឹងធ្វើការជ្រើសរើសបេក្ខជន បេក្ខនារីទាំងពីរភេទ ឱ្យចូលរៀនវគ្គបណ្តុះបណ្តាលគ្រូបង្គោល និងអ្នកវាយតម្លៃបង្គោលអាស៊ាន ផ្នែកទីភ្នាក់ងារទេសចរណ៍ និងការីទេសចរណ៍តាមកាលបរិច្ឆេទដូចខាងក្រោម៖

១- ផ្នែកទីភ្នាក់ងារទេសចរណ៍ (Travel Agencies) នៅខេត្តសៀមរាប
– វគ្គទី១៖ គ្រូបង្គោលជាតិ ចាប់ពីថ្ងៃទី០១ ដល់ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧
– វគ្គទី២ ៖ អ្នកវាយតម្លៃបង្គោលជាតិ ចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧
២- ផ្នែកការីទេសចរណ៍ (Tour Operation) នៅរាជធានីភ្នំពេញ
– វគ្គទី១៖ គ្រូបង្គោលជាតិ ចាប់ពីថ្ងៃទី០២ ដល់ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៧
– វគ្គទី២ ៖ អ្នកវាយតម្លៃបង្គោលជាតិ ចាប់ពីថ្ងៃទី១៧ ដល់ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧
បេក្ខជនបេក្ខនារីត្រូវភ្ជាប់មកជាមួយនូវ ជីវប្រវត្តិសង្ខេប (CV) លិខិតអម (Cover Letter) ពាក្យស្នើសុំ (EOI Form) និងឯកសារពាក់ព័ន្ធនានា ។

Expression of Interest for National Master Trainer Training 2017

Expression of Interest for National Master Assessor Training 2017

សូមផ្ញើរពាក្យស្នើសុំមកកាន់ sreykeoith@gmail.com / rathana_ch@yahoo.com
កាលបរិច្ឆេទឈប់ទទួលពាក្យនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧។

 

 

 

 

Be the first to comment on "សេចក្តីជូនដំណឹង៖ ស្តីពីការជ្រើសរើសបេក្ខជន បេក្ខនារីចូលរៀនវគ្គបណ្តុះបណ្តាលគ្រូបង្គោល និងអ្នកវាយតម្លៃបង្គោលជាតិ ផ្នែកទីភ្នាក់ងារទេសចរណ៍ (Travel Agencies) និងផ្នែកការីទេសចរណ៍ (Tour Operations)"

Leave a comment

Your email address will not be published.


*


No announcement available or all announcement expired.