សេចក្តីជូនដំណឹង ស្តីពីការជ្រើសរើសបេក្ខជន បេក្ខនារី ចូលរៀនវគ្គបណ្តុះបណ្តាលគ្រូបង្គោលជាតិ និងអ្នកវាយតម្លៃបង្គោលជាតិ ផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ (Food and Beverage Services) នៃសេវាកម្មសណ្ឋាគារ

ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ លោក លោកស្រី នាងកញ្ញា ជាគ្រូបង្រៀនផ្នែកវិជ្ជាជីវៈទេសចរណ៍ អ្នកគ្រប់គ្រងទូទៅ និងបុគ្គលិកបម្រើការងារផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ (Food and Beverage Services) ទាំងអស់មេត្តាជ្រាបថា ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ និងធ្វើការជ្រើសរើស បេក្ខជន បេក្ខនារីទាំងពីរភេទ ចូលរួមវគ្គបណ្តុះបណ្តាលគ្រូបង្គោលជាតិ និងអ្នកវាយតម្លៃបង្គោលជាតិ (National Master Trainers and National Master Assessors) លើផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ (Food and Beverage Services) នៅខេត្តសៀមរាប ។ បេក្ខជន បេក្ខនារីទាំងអស់អាចចុះឈ្មោះតាមគេហទំព័ររបស់គណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ www.cambodiatourismprofessionals.gov.kh ដោយភ្ជាប់មកជាមួយមកនូវពាក្យស្នើសុំរួមមាន៖ ជីវៈប្រវត្តិសង្ខេប (CV) លិខិតអម (Cover Letter) ដោយបញ្ជាក់អំពីឆន្ទៈក្នុងការគោរពកាតព្វកិច្ចខាងលើ ព្រមទាំងបំពេញនូវទម្រង់ ចុះឈ្មោះ EOI (Expression of Interest) ។ កាលបរិច្ឆេទឈប់ទទួលពាក្យ វគ្គគ្រូបង្គោលជាតិ និងអ្នកវាយតម្លៃបង្គោលជាតិ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៥។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង ៖
កញ្ញា គឺម សុខឆេង (០៩២ ៥០៩ ០១៣ / ០១០ ៥០១ ៣៩០)               អ៊ីម៉ែល៖ sokchhengk.nctp.mot@gmail.com
កញ្ញា អ៊ិត ស្រីកែវ (០៧៨ ៥១ ៥១ ៩៩ / ០៩៦ ២០ ៣០០ ៤៤)            អ៊ីម៉ែល៖ sreykeoith@gmail.com

The Ministry of Tourism and National Committee for Tourism Professionals have the honor to inform Lady Gentlemen as a tourism vocational teacher, general manager and Food and Beverage Services staff all aware that the Ministry of Tourism and National Committee for Tourism Professionals will be select candidates to attend national training of Master Trainers and Master Assessors on Food and Beverage Services division in Phnom Penh. Candidates can register to NCTP website www.cambodiatourismprofessionals.gov.kh with attachment of application include: professional profiles (CV), Letter (Cover Letter), with certification by the willingness to respect obligations above, as well as filling the registration form EOI (Expression of Interest). Deadline for applications National Trainer and evaluate national pole in the August 05, 2015.
For more information, please contact:
Ms. Kim Sokcheng (092 509 013/010 501 390)                     E-mail: sokchhengk.nctp.mot@gmail.com
Ms. Ith Sreykeo (078 51 51 99/096 20 300 44)                      E-mail: sreykeoith@gmail.com

 

F&B-SR1 F&B-SR2 img008

3 Comments on "សេចក្តីជូនដំណឹង ស្តីពីការជ្រើសរើសបេក្ខជន បេក្ខនារី ចូលរៀនវគ្គបណ្តុះបណ្តាលគ្រូបង្គោលជាតិ និងអ្នកវាយតម្លៃបង្គោលជាតិ ផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ (Food and Beverage Services) នៃសេវាកម្មសណ្ឋាគារ"

  1. I would like to join Food and Beverage Services course training

  2. i am interest in Food and Beverage Service Training

    kinds regards
    sovann

  3. This was so helpful and easy! Do you have any artciles on rehab?

Leave a Reply to Sovann Cancel reply

Your email address will not be published.


*