សេចក្តីជូនដំណឹង ស្តីពីការជ្រើសរើសបេក្ខជនចូលរៀនវគ្គបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់តំបន់ ជំនាន់ទី២២ សម្រាប់តំបន់សៀមរាប និងតំបន់ជុំវិញ នៅសាកលវិទ្យាល័យមេគង្គកម្ពុជា សាខាខេត្តសៀមរាប

គណៈកម្មការចម្រុះ ទទួលបន្ទុកការជ្រើសរើស ការប្រឡងចូល ការគ្រប់គ្រងការបង្រៀន និងការប្រឡងចេញមគ្គុទ្ទេសក៍ទេសចរណ៍ នៃក្រសួងទេសចរណ៍ សហការជាមួយសាកលវិទ្យាល័យមេគង្គកម្ពុជា សូមជូនដំណឹងដល់សាធារណៈជនទាំងអស់ឱ្យបានជ្រាបថា ក្រសួងទេសចរណ៍ សូមប្រកាសជ្រើសរើសបេក្ខជនចូលរៀនវគ្គបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់តំបន់ ជំនាន់ទី២២ សម្រាប់តំបន់សៀមរាប និងតំបន់ជុំវិញ (ខេត្តសៀមរាប បន្ទាយមានជ័យ កំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ បាត់ដំបង ពោធិសាត់ និងខេត្តប៉ៃលិន) នៅសាកលវិទ្យាល័យមេគង្គកម្ពុជា សាខាខេត្តសៀមរាប ដែលរួមមានភាសា៖ កូរ៉េ ចិន ជប៉ុន វៀតណាម ថៃ អង់គ្លេស រុស្ស៊ី អាល្លឺម៉ង់ បារាំង និងអ៊ីតាលី។

បេក្ខជនត្រូវមកដាក់ពាក្យសុំចុះឈ្មោះប្រឡងនៅ សាកលវិទ្យាល័យមេគង្គកម្ពុជា អាសយដ្ឋាន អាគារលេខ ២២០ ផ្លូវ ៧មករា ភូមិវត្តបូព៌ សង្កាត់សាលាកំរើក ខេត្តសៀមរាប រៀងរាល់ម៉ោងធ្វើការ និងផុតកំណត់ការទទួលពាក្យប្រឡងថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦។

សូមបញ្ជាក់ថា ក្រោយបញ្ចប់ការសិក្សាសិក្ខាកាមដែលទទួលបានលទ្ធផលជាប់ស្ថាពរ អាចដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់តំបន់ ពីក្រសួងទេសចរណ៍ ដើម្បីក្លាយជាមគ្គុទ្ទេសក៍ទេសចរណ៍ស្របច្បាប់ និងអាចប្រកបវិជ្ជាជីវៈជាមគ្គុទ្ទេសក៍ទេសចរណ៍បាន។

លោកអ្នកអាចក៏ទាញយកពាក្យចុះឈ្មោះនៅទីនេះបាន​ផងដែរ -> Application Form

12376053_548046565352297_9168373309295602459_n 12366282_548046605352293_3581632743853109568_n 12391110_548046568685630_8207452005422254444_n

 

5 Comments on "សេចក្តីជូនដំណឹង ស្តីពីការជ្រើសរើសបេក្ខជនចូលរៀនវគ្គបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់តំបន់ ជំនាន់ទី២២ សម្រាប់តំបន់សៀមរាប និងតំបន់ជុំវិញ នៅសាកលវិទ្យាល័យមេគង្គកម្ពុជា សាខាខេត្តសៀមរាប"

  1. ហួត សុធី | January 5, 2016 at 2:35 pm | Reply

    សួរស្តី , ខ្ញុំសួរបន្តិចចំពោះការប្រឡងមគ្គទេសក៍ខាងមុខនេះ តើក្រសួងមានឯកសារសម្រាប់ត្រៀមប្រឡងមុនទេ?
    បើសិនជាមាន សូមក្រសួងជួយបង្ហោះឲ្យមើលផង។

  2. ហួត សុធី | January 5, 2016 at 2:36 pm | Reply

    សួរស្តី , ខ្ញុំសូមសួរបន្តិចចំពោះការប្រឡងមគ្គទេសក៍ខាងមុខនេះ តើក្រសួងមានឯកសារសម្រាប់ត្រៀមប្រឡងមុនទេ?
    បើសិនជាមាន សូមក្រសួងជួយបង្ហោះឲ្យមើលផង។

    • សួស្តី បង ក្រសួងទេសចរណ៍ពុំមានឯកសារសម្រាប់ត្រៀមប្រលងមគ្គុទេសក៏ខាងមុខនេះទេ ប៉ុន្តែ បង អាចរកឯកសារស្រាវជ្រាវសម្រាប់ត្រៀមប្រលងបាននៅតាមបណ្តាគារផ្សេងៗបាន រួមមានឯកសារពាក់ព័ន្ធភូមិសាស្ត្រ ប្រវត្តិសាស្ត្រ ប្រពៃណី ទំនៀមទំលាប់កម្ពុជាយើង ជាពិសេសជំនាញឯកទេសភាសារបស់បងផ្ទាល់។ សូមជូនពរបងក្នុងការប្រលងខាងមុខនេះ រីករាយឆ្នាំថ្មី។

  3. សួរស្តីបង សុំសួរបន្តិច ប្រសិនអ្នកប្រលងធ្លាក់ទី១២អាចដាក់ពាក្យប្រលងបានអត់?

    • បាទ!ប្អូនសុវណ្ណ ចំពោះការប្រលងជ្រើសរើសបេក្ខជនចូលបណ្តុះបណ្តាលមគ្គុទេសក៏ទេសចរណ៍នេះ គណៈកម្មការចម្រុះទទួលបន្ទុកការជ្រើសរើសបេក្ខជន តម្រូវឱ្យមានសញ្ញាបត្រទុតិយភូមិ ឬជាប់បាក់ឌុបឡើងទៅ។ ដូចនេះមានន័យថាបើប្អូនធ្លាក់ថ្នាក់ទី១២ គឺពំុមានសិទ្ធប្រលងនោះទេ តែបើប្អូនមានសញ្ញាបត្រណាដែលសមមូលស្មើនឹងសញ្ញាបត្របាក់ឌុបក៏អាចមកដាក់ពាក្យប្រលងបានដែរ។ សូមសំណាងល្អក្នុងការប្រលងខាងមុខ!

Leave a comment

Your email address will not be published.


*