គណៈកម្មការចម្រុះ ទទួលបន្ទុកការជ្រើសរើស ការប្រឡងចូល ការគ្រប់គ្រងការបង្រៀន និងការប្រឡងចេញមគ្គុទ្ទេសក៍ទេសចរណ៍ នៃក្រសួងទេសចរណ៍ សហការជាមួយសាកលវិទ្យាល័យ អង្គរ សូមជូនដំណឹងដល់សាធារណៈជនទាំងអស់ឱ្យបានជ្រាបថា ក្រសួងទេសចរណ៍ សូមប្រកាសជ្រើសរើសបេក្ខជនចូលរៀនវគ្គបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់តំបន់ ជំនាន់ទី២៣ សម្រាប់តំបន់សៀមរាប និងតំបន់ជំុវិញ (ខេត្តសៀមរាប បន្ទាយមានជ័យ កំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ បាត់ដំបង ពោធិសាត់ និងខេត្តប៉ៃលិន) នៅសាកលវិទ្យាល័យ អង្គរ សាខាខេត្តសៀមរាប ដែលរួមមានភាសា៖ កូរ៉េ ចិន ជប៉ុន វៀតណាម និងថៃ ។ បេក្ខជនត្រូវមកដាក់ពាក្យសុំចុះឈ្មោះប្រឡងនៅ សាកលវិទ្យាល័យ អង្គរ រៀងរាល់ម៉ោងធ្វើការ និងផុតកំណត់ការទទួលពាក្យប្រឡងថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦។
សូមបញ្ជាក់ថា ក្រោយបញ្ចប់ការសិក្សាសិក្ខាកាមដែលទទួលបានលទ្ធផលជាប់ស្ថាពរ អាចដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់តំបន់ ពីក្រសួងទេសចរណ៍ ដើម្បីក្លាយជាមគ្គុទ្ទេសក៍ទេសចរណ៍ស្របច្បាប់ និងអាចប្រកបវិជ្ជាជីវៈជាមគ្គុទ្ទេសក៍ទេសចរណ៍បាន។
លោកអ្នកអាចក៏ទាញយកពាក្យចុះឈ្មោះនៅទីនេះបានផងដែរ -> Doucment for RG
សួរស្តីបង សុំសួរបន្តិច ខ្ញុំប្រលងធ្លាក់ថ្នាក់ទី១២ តែខ្ញុំរៀនបរិញ្ញាបត្ររង ឆ្នាុំទី១ ឆមាស២ តើខ្ញុំអាចមានសិទ្ធប្រលងអត់?
Could you please tell me the link to download the application forms?
you can go to this link http://www.mediafire.com/download/iiehdadq792m447/Doucment+for+RG.rar
ជម្រាបសួរបង!សាលាបត្រឯកជនបើកមិនចេញទេ? តើធ្វើម្ដេចទៅ?
សូមអរគុណបងចំពោះមតិយោបល់! ខ្ញុុំបានពិនិត្យមើលឡើងវិញហើយសងេ្កតឃើញមានការគាំងនៅលើឯកសារខាងលើ។ ដូចច្នេះខ្ញំុុបានធ្វើការអាប់ឡូតឯកសារម្តងទៀតរួចរាល់ហើយ ដូចនេះបងអាចទាញយកឯកសារនេះម្តងទៀតបានដោយជោគជ័យ។ ខ្ញំុក៏សូមអរគុណចំពោះការគាំទ្ររបស់បងផងដែរ សូមអរគុណ!
់
បាទ អរគុណច្រើនបង សង្ឃឹមថាបានធ្វើការជាមួយនិងបានជួបបង។