សេចក្តីជូនដំណឹង ស្តីពីការជ្រើសរើសបេក្ខជន បេក្ខនារី ចូលរៀនវគ្គបណ្តុះបណ្តាលគ្រូបង្គោលជាតិ និងអ្នកវាយតម្លៃបង្គោលជាតិ ផ្នែកការិយាល័យជួរមុខ (Front Office) នៃសេវាកម្មសណ្ឋាគារ

ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ លោក លោកស្រី នាងកញ្ញា ជាគ្រូបង្រៀនផ្នែកវិជ្ជាជីវៈទេសចរណ៍  អ្នកគ្រប់គ្រងទូទៅ និងបុគ្គលិកបម្រើការងារផ្នែកការិយាល័យជួរមុខ (Front Office) ទាំងអស់មេត្តាជ្រាបថា ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ និងធ្វើការជ្រើសរើស  បេក្ខជន បេក្ខនារីទាំងពីរភេទ ចូលរួមវគ្គបណ្តុះបណ្តាលគ្រូបង្គោលជាតិ និងអ្នកវាយតម្លៃបង្គោលជាតិ (National Master Trainers and National Master Assessors) លើផ្នែកការិយាល័យជួរមុខ (Front Office) នៅរាជធានីភ្នំពេញ ។  បេក្ខជន បេក្ខនារីទាំងអស់អាចចុះឈ្មោះតាមគេហទំព័ររបស់គណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ www.cambodiatourismprofessionals.gov.kh ដោយភ្ជាប់មកជាមួយមកនូវពាក្យស្នើ​សុំ​រួមមាន៖ ជីវៈប្រវត្តិសង្ខេប (CV) លិខិតអម (Cover Letter) ដោយ​បញ្ជាក់​​អំពី​ឆន្ទៈក្នុង​ការ​គោរព​កាតព្វកិច្ច​ខាងលើ ព្រមទាំងបំពេញនូវទម្រង់ចុះឈ្មោះ EOI (Expression of Interest) ។ កាលបរិច្ឆេទឈប់ទទួលពាក្យ វគ្គគ្រូបង្គោលជាតិ និងអ្នកវាយតម្លៃបង្គោលជាតិ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៥។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង ៖

កញ្ញា គឺម សុខឆេង (០៩២ ៥០៩ ០១៣ / ០១០ ៥០១ ៣៩០)
អ៊ីម៉ែល៖ sokchhengk.nctp.mot@gmail.com

កញ្ញា អ៊ិត ស្រីកែវ ទូរស័ព្ទ៖ (០៧៨ ៥១ ៥១​ ៩៩​ / ០៩៦ ២០ ៣០០​ ៤៤)
អ៊ីម៉ែល៖ sreykeoith@gmail.com

 

The Ministry of Tourism and National Committee for Tourism Professionals have the honor to inform Lady Gentlemen as a tourism vocational teacher, general manager and front office staff all aware that the Ministry of Tourism and National Committee for Tourism Professionals will be select candidates to attend national training of Master Trainers and Master Assessors on Front Office division in Phnom Penh. Candidates can register to NCTP website www.cambodiatourismprofessionals.gov.kh with attachment of application include: professional profiles (CV), Letter (Cover Letter), with certification by the willingness to respect obligations above, as well as filling the registration form EOI (Expression of Interest). Deadline for applications National Trainer and evaluate national pole in the August 05, 2015.

 

For more information, please contact:

Ms. Kim Sokcheng  (092 509 013/010 501 390)
E-mail: sokchhengk.nctp.mot@gmail.com

Ms. Ith Sreykeo (078 51 51 99/096 20 300 44)
E-mail: sreykeoith@gmail.com

 

img004 img006 img009

Be the first to comment on "សេចក្តីជូនដំណឹង ស្តីពីការជ្រើសរើសបេក្ខជន បេក្ខនារី ចូលរៀនវគ្គបណ្តុះបណ្តាលគ្រូបង្គោលជាតិ និងអ្នកវាយតម្លៃបង្គោលជាតិ ផ្នែកការិយាល័យជួរមុខ (Front Office) នៃសេវាកម្មសណ្ឋាគារ"

Leave a comment

Your email address will not be published.


*