សេចក្តីជូនដំណឹង៖ ស្តីពីការជ្រើសរើសបេក្ខជន បេក្ខនារីអាហារូបករណ៍ចូលរួមវគ្គបណ្តុះបណ្តាលគ្រូបង្គោល និងអ្នកវាយតម្លៃបង្គោលអាស៊ាន ផ្នែកទីភ្នាក់ងារទេសចរណ៍ (Travel Agencies) និងផ្នែកការីទេសចរណ៍ (Tour Operations)

ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ មានកិត្តិយសសូមជូនដំណឹងដល់ប្រតិបត្តិករទេសចរណ៍ក្នុងសេវាកម្មធ្វើដំណើរ (ទីភ្នាក់ងារទេសចរណ៍ និងការីទេសចរណ៍) ទាំងអស់ឱ្យបានជ្រាបថា ក្នុងស្មារតីនៃការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន (ASEAN MRA-TP) ក្រសួងទេសចរណ៍ សហការជាមួយលេខាធិការដ្ឋានអាស៊ាន នឹងផ្តល់ជូនអាហារូបករណ៍ដល់បេក្ខជន បេក្ខនារីទាំងពីរភេទ ឱ្យចូលរួមវគ្គបណ្តុះបណ្តាលគ្រូបង្គោល និងអ្នកវាយតម្លៃបង្គោលអាស៊ាន ផ្នែកទីភ្នាក់ងារទេសចរណ៍ និងការីទេសចរណ៍តាមកាលបរិច្ឆេទដូចខាងក្រោម៖
១- ផ្នែកទីភ្នាក់ងារទេសចរណ៍ (Travel Agencies) នៅប្រទេសម៉ាឡេស៊ី
– វគ្គទី១៖ គ្រូបង្គោល ចំនួន ០៣រូប (០២រូប អាហាររូបករណ៍ពេញ និង ០១រូប អាហារូបករណ៍ ឥតបង់ថ្លៃសិក្សា) នៅពាក់កណ្តាលខែតុលា ឆ្នាំ២០១៦
– វគ្គទី២ ៖ អ្នកវាយតម្លៃបង្គោល ចំនួន ០៣រូប (០២រូប អាហាររូបករណ៍ពេញ និង ០១រូប អាហារូបករណ៍ ឥតបង់ថ្លៃសិក្សា) នៅពាក់កណ្តាលខែតុលា ឆ្នាំ២០១៦
២- ផ្នែកការីទេសចរណ៍ (Tour Operation) នៅប្រទេសវៀតណាម
– វគ្គទី១៖ គ្រូបង្គោល ចំនួន ០៣រូប (០២រូប អាហាររូបករណ៍ពេញ និង ០១រូប អាហារូបករណ៍ ឥតបង់ថ្លៃសិក្សា) នៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០១៦
– វគ្គទី២ ៖ អ្នកវាយតម្លៃបង្គោល ចំនួន ០៣រូប (០២រូប អាហាររូបករណ៍ពេញ និង ០១រូប អាហារូបករណ៍ ឥតបង់ថ្លៃសិក្សា) នៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០១៦
បេក្ខជនបេក្ខនារីត្រូវភ្ជាប់មកជាមួយនូវ ជីវប្រវត្តិសង្ខេប (CV) លិខិតអម (Cover Letter) ពាក្យស្នើសុំ (EOI Form) និងឯកសារពាក់ព័ន្ធនានា ។
Expression of Interest for ASEAN Master Trainer Training 2016

Expression of Interest for ASEAN Master Assessor Training 2016

សូមផ្ញើរពាក្យស្នើសុំមកកាន់ sreykeoith@gmail.com / rathana_ch@yahoo.com
កាលបរិច្ឆេទឈប់ទទួលពាក្យនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦។

1

2

Be the first to comment on "សេចក្តីជូនដំណឹង៖ ស្តីពីការជ្រើសរើសបេក្ខជន បេក្ខនារីអាហារូបករណ៍ចូលរួមវគ្គបណ្តុះបណ្តាលគ្រូបង្គោល និងអ្នកវាយតម្លៃបង្គោលអាស៊ាន ផ្នែកទីភ្នាក់ងារទេសចរណ៍ (Travel Agencies) និងផ្នែកការីទេសចរណ៍ (Tour Operations)"

Leave a comment

Your email address will not be published.


*