Articles by admin

សិក្ខាសាលាតម្រង់ទិសស្តីពីការវាយតម្លៃលើការសិក្សាពីមុន (RPL) លើផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជ: នៃសេវាកម្មសណ្ឋាគារដល់បុគ្គលិគនៃភោជនីយដ្ឋានវ័នម៉រ រាជធានីភ្នំពេញ

សិក្ខាសាលាតម្រង់ទិសស្តីពីការវាយតម្លៃលើការសិក្សាពីមុន (RPL) លើផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជ: នៃសេវាកម្មសណ្ឋាគារដល់បុគ្គលិគនៃភោជនីយដ្ឋានវ័នម៉រ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២០ ដឹកនាំដោយ កញ្ញា សុខ សោភា តំណាងលេខាធិការដ្ឋាននៃគណ:កម្មាធិការជាតិអ្នកជំនាញទេសចរណ៍ និងលោក ព្រីម ផល្លា នាយកប្រតិបត្តិនៃភោជនីយដ្ឋានរ័នម៉រ ដើម្បីឲ្យបេក្ខជនយល់ដឹងកាន់តែច្បាស់អំពីដំណើរការវាយតម្លៃ និងត្រៀមខ្លួនចូលរួមការវាយតម្លៃដល់មូលដ្ឋានអាជីវកម្មផ្ទាល់។ #ការវាយតម្លៃការសិក្សាពីមុន ឬ #RPL គឺជាដំណើរការនៃការវាយតម្លៃលើជំនាញ ចំណេះដឹង និងឥរិយាបទ (Skill, Knowledge, and Attitude) របស់អ្នកជំនាញទេសចរណ៍ តាមរយៈសមត្ថភាព បទពិសោធន៍ ការងារ និងការសិក្សាពីមុនដែលអ្នកជំនាញមានក្នុងជំនាញវិជ្ជាជីវៈរបស់ខ្លួន។#គោលបំណងRPL-វាយតម្លៃសមត្ថភាពអ្នកជំនាញទេសចរណ៍ ទទួលវិញ្ញាបនបត្រ ឬសញ្ញាបត្រវិជ្ជាជីវៈ បញ្ជាក់ពីសមត្ថភាពបច្ចុប្បន្នរបស់ខ្លួន…


បុគ្គលិកកំពុងបម្រើការងារក្នុងសេវាកម្មសណ្ឋាគារជាង ៣០០នាក់ បានឆ្លងកាត់ការវាយតម្លៃសមត្ថភាព និងបទពិសោធន៍ ពីគ្រូបង្គោលជាតិ និងអាស៊ាន តាមយន្តការ “RPL”

(សៀមរាប)៖គ្រូបង្គោលជាតិ និងអាស៊ាន អមដោយមន្ត្រីជំនាញរបស់លេខាធិការដ្ឋាន គណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ នៃក្រសួងទេសចរណ៍ បានចុះធ្វើការវាយតម្លៃផ្ទាល់ដល់មូលដ្ឋានអាជីវកម្មលើសមត្ថភាព និងបទពិសោធន៍របស់បុគ្គលិកកំពុងបម្រើការងារក្នុងសេវាកម្មសណ្ឋាគារ តាមយន្តការនៃការវាយតម្លៃការសិក្សាពីមុន (RPL: Recognition of Prior Learning) និងស្របតាមស្តង់ដាគុណភាពជាតិ និងអាស៊ាន ក៏ដូចជាស្របតាមយុទ្ធនាការ «បុគ្គលិកម្នាក់ ជំនាញមួយ»។ ការវាយតម្លៃនេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣-២៧ ខែកុម្ភៈ ឆ្នាំ២០២០ ដោយថ្ងៃទី២៣ នៅសាលាសណ្ឋាគារ សាលាបាយ ថ្ងៃទី២៤-២៥ នៅសណ្ឋាគារបុរីអង្គរ និងថ្ងៃទី២៦-២៧ នៅសណ្ឋាគារសុខាល័យ។ ការវាយតម្លៃផ្តោតលើ ០៣ ដំណាក់កាលរួមមាន៖ សំណួរផ្ទាល់មាត់ សំណួរសរសេរ និងការអនុវត្តផ្ទាល់ លើផ្នែកសេវាកម្មម្ហូបអាហារ…


ក្រសួងទេសចរណ៍បានកោះប្រជុំភាគីពាក់ព័ន្ធពិភាក្សាលើគោលការណ៍ណែនាំស្ដីពីកម្មវិធីហ្វឹកហាត់ការងារដល់យុវជន និងអ្នកកំពុងបម្រើការងារក្នុងវិស័យទេសចរណ៍

ភ្នំពេញ៖ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ក្រសួងទេសចរណ៍ ដោយមានកិច្ចសហការជាមួយអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំកម្ពុជា បានរៀបចំកិច្ចប្រជុំជាមួយតំណាងសាលាបណ្ដុះបណ្ដាល ភាគីឯកជន ក្រសួងស្ថាប័នពាក់ព័ន្ធ ពិភាក្សាលើការដាក់ចុះអនុវត្តគោលការណ៍ណែនាំស្ដីពី “ការអនុវត្តកម្មវិធីហ្វឹកហាត់ការងារក្នុងវិស័ទេសចរណ៍ (Tourism Apprenticeship Guideline )” ។ ឯកឧត្ដម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាង់ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមបណ្ឌិត ថោង ខុន រដ្នមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា ការបណ្ដុះបណ្ដាលជំនាញ ដល់អ្នកកំពុងបម្រើការងារ និងយុវជនក្មេងៗ ជាគោលដៅអាទិភាពរបស់ក្រសួង ដើម្បីទ្រទ្រង់ភាពរឹងមាំនៃវិស័យទេសចរណ៍ និងការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព។ កន្លងមក…


សិក្ខាសាលាតម្រង់ទិស ស្តីពី “ការវាយតម្លៃការសិក្សាពីមុន (RPL)” នៃសេវាកម្មសណ្ឋាគារ ផ្នែក Food and Beverage Services ផ្នែក Front Office និងផ្នែក Housekeeping នៅសណ្ឋាគារបុរីអង្គរ ខេត្តសៀមរាប

ខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០លេខាធិការដ្ឋានគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ នៃក្រសួងទេសចរណ៍ សហការជាមួយអង្គការ ស្វីសខន់ថាក់ ក្រោមគម្រោងអភិវឌ្ឍន៍ជំនាញ (SDP) បានរៀបចំសិក្ខាសាលាតម្រង់ទិស ស្តីពី “ការវាយតម្លៃការសិក្សាពីមុន (RPL)” នៃសេវាកម្មសណ្ឋាគារ ផ្នែក Food and Beverage Services ផ្នែក Front Office និងផ្នែក Housekeeping នៅសណ្ឋាគារបុរីអង្គរ ខេត្តសៀមរាប មានអ្នកចូលរួមប្រមាណ១៥០នាក់ មកពីសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ មជ្ឈមណ្ឌលវាយតម្លៃសមត្ថភាពអ្នកជំនាញទេសចរណ៍ តំណាងសណ្ឋាគារ គ្រូបង្គោលជាតិ និងអ្នកវាយតម្លៃបង្គោលជាតិខេត្តសៀមរាប និងអ្នកជំនាញទេសចរណ៍កំពុងបម្រើការងារក្នុងវិស័យទេសចរណ៍នៃសេវាកម្មសណ្ឋាគារជាដើម។សិក្ខាសាលានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ទ្រី…


ពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោលជាតិស្តីពី “ជំនាញបៃតង” នៅខេត្តសៀមរាប

ខេត្តសៀមរាប : ក្រសួងទេសចរណ៍ ដែលមានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ (គ.ជ.អ.ទ) ជាសេនាធិការជំនាញ បានសហការជាមួយអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំកម្ពុជា រៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលជាតិ ស្តីពី “ជំនាញបៃតង (Green Skill)” លើផ្នែកការិយាល័យជួរមុខ ផ្នែកគេហកិច្ច ផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ និងផ្នែកផលិតកម្មម្ហូបអាហារ នៃសេវាកម្មសណ្ឋាគារ។វគ្គបណ្តុៈបណ្តាលនេះប្រព្រឹត្តទៅកាលពីថ្ងៃទី១៣-១៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាលាសណ្ឋាគាសាលាបាយ ខេត្តសៀមរាប ដោយមានការចូលរួមពីតំណាងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ គ្រូបង្គោលជាតិ អ្នកវាយតម្លៃបង្គោលជាតិ និងបុគ្គលិកកំពុងបម្រើការងារក្នុងវិស័យទេសចរណ៍។ឯកឧត្តម ទ្រី ឈីវ ទីប្រឹក្សាក្រសួងទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ទ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលខាងលើ ដោយឯកឧត្តមបានមានប្រសាសន៍បន្ថែមថា…


No Image

ពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោលជាតិស្តីពី “ជំនាញបៃតង” នៅរាជធានីភ្នំពេញ

រាជធានីភ្នំពេញ: នារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ទ្រី ឈីវ ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ នៃក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោលជាតិស្តីពី “ជំនាញបៃតង (Green Skill)”ផ្នែកការិយាល័យជួរមុខ ផ្នែកគេហកិច្ច ផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ និងផ្នែកផលិតកម្មម្ហូបអាហារ ក្រោមកិច្ចសហការជាមួយអង្គការ ILO ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១០-១១ ខែកុម្ភៈ ឆ្នាំ២០២០ ហើយមានសិក្ខាកាមប្រមាណ៣០នាក់ មកពីសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ សាកលវិទ្យាល័យ សណ្ឋាគារ ភោជនីយដ្ឋាន និងសមាគម ស្របតាមស្តង់ដារអាស៊ាន (Green Job)។វគ្គបណ្តុះបណ្តាលនេះជាវគ្គបណ្តុះបណ្តាលទីមួយនៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅតំបន់អាស៊ាន។គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះគឺដើម្បីបង្កើនការយល់ដឹងអំពីបរិស្ថានក្នុងវិស័យទេសចរណ៍ ព្រមទាំងសារប្រយោជន៍របស់វិស័យទេសចរណ៍ក្នុងការអភិវឌ្ឍប្រកបដោយចីរភាព។


No Image

វគ្គបណ្តុះបណ្តាលគ្រូបង្គោលជាតិស្តីពី “ជំនាញបៃតង”

ភ្នំពេញ៖ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ សហការជាមួយអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំកម្ពុជា រៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលជាតិស្តីពី “ជំនាញបៃតង (Green Skill)”ផ្នែកការិយាល័យជួរមុខ ផ្នែកគេហកិច្ច ផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ និងផ្នែកផលិតកម្មម្ហូបអាហារ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១០-១១ ខែកុម្ភៈ ឆ្នាំ២០២០ ហើយមានសិក្ខាកាមប្រមាណ៣០នាក់ មកពីសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ សាកលវិទ្យាល័យ សណ្ឋាគារ ភោជនីយដ្ឋាន និងសមាគម ស្របតាមស្តង់ដាអាស៊ាន (Green Job)។ គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះគឺដើម្បីបង្កើនការយល់ដឹងអំពីបរិស្ថានក្នុងវិស័យទេសចរណ៍ ព្រមទាំងសារ:ប្រយោជន៍របស់វិស័យទេសចរណ៍ក្នុងការអភិវឌ្ឍប្រកបដោយចីរភាព។


កិច្ចប្រជុំពិគ្រោះយោបល់ផ្ដល់សុពលភាពលើឯកសារបណ្ដុះណ្ដាលហ្វឹកហាត់ការងារ

ភ្នំពេញ៖នារសៀលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ លេខាធិការដ្ឋាន គ.ជ.អ.ទ បានរៀបចំកិច្ចប្រជុំស្តីពីការផ្តល់សុពលភាពលើសេចក្តីព្រាង “Apprenticeship Manual” ក្រោមអធិបតីភាព ឯកឧត្តម ទ្រី ឈីវ ទីប្រឹក្សាក្រសួងទេសចរណ៍ ប្រធានលេខាធិការដ្ឋាន គ.ជ.អ.ទ និងជាប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងអាស៊ាន ដោយមានការចូលរួមពីតំណាងអង្គការអន្តរជាតិខាងការងារ (ILO) សាលាបណ្តុះបណ្តាលជំនាញទេសចរណ៍ ភោជនីយដ្ឋាន គ្រូបង្គោល និងអ្នកវាយតម្លៃ បង្គោលជាតិ សរុបប្រមាណ ៣០រូប នៅទីស្តីការក្រសួងទេសចរណ៍។ ដោយអនុលោមតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍ ២០១៧-២០២៥ ស្របតាមស្មារតីនៃការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន (MRA-TP) ក្រសួងទេសចរណ៍ ដែលមានលេខាធិការដ្ឋាន គ.ជ.អ.ទ ជាសេនាធិការជំនាញ…


“គម្រោងសាកល្បងនៃការបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញដល់អ្នកជំនាញគេហកិច្ច (Room Attendant) និងអ្នកជំនាញការិយាល័យជួរមុខ (Receptionist, Reservation, Concierge)”

(ភ្នំពេញ) នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ នៅទីស្តីការក្រសួងទេសចរណ៍ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពី“ នីតិវិធីនៃការបណ្តុះបណ្តាលបំប៉នសមត្ថភាពរៀនតាមអនឡាញ (E-learning) តាម Video Conference” ដោយសហការជាមួយក្រុមអ្នកជំនាញ AJAR ក្រោមការគាំទ្រពី អង្គការ Swisscontact ។ ខ្លឹមសារនៃកិច្ចប្រជុំខាងលើបានពិភាក្សាលម្អិតលើការបណ្តុះបណ្តាលគ្រូបង្គោល និងគ្រូឧទ្ទេសឲ្យមានសមត្ថភាពចូលប្រើប្រាស់ប្រព័ន្ធអនឡាញ (E-learning) និងនីតិវិធីបណ្តុះបណ្តាល និងតាមដានការសិក្សារបស់សិក្ខាកាមដោយប្រើប្រាស់ប្រអប់បណ្តុះបណ្តាលស្តង់ដាសមត្ថភាពអាស៊ាន និងប្រព័ន្ធឌីជីថលអនឡាញ។ការបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញនេះ ផ្តល់ភាពងាយស្រួលដល់សិក្ខាកាមរៀនដោយខ្លួនឯងតាមរយៈវីឌីអូឃ្លីប ឯកសារមេរៀនផ្សេងៗ ដោយប្រើប្រាស់គណនីផ្ទាល់ខ្លួន ហើយអាចជ្រើសរើសពេលវេលាសមស្របណាមួយរៀននិង ធ្វើតេស្តសមត្ថភាពដោយខ្លួនឯងបាន។អង្គប្រជុំក៏បានពិភាក្សាលើការគ្រប់គ្រងគុណភាព ស្របតាមប្រព័ន្ធគុណវុឌ្ឍិជាតិ និងអាស៊ាន ក្នុងនោះរួមមានការពង្រឹងសមត្ថភាពគ្រូបណ្ដុះបណ្ដាល…


ក្រសួងទេសចរណ៍ និង PSE ប្រកាសដាក់ចេញការវាយតម្លៃការសិក្សា ឬបទពិសោធន៍ពីមុនរបស់អ្នកបម្រើការក្នុងវិស័យទេសចរណ៍

(ភ្នំពេញ)​៖ ក្រសួងទេសចរណ៍ រួមជាមួយអង្គការដើម្បីភាពញញឹមនៃកុមារ (Pour un Sourire D’enfant = PSE) នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ បានប្រកាសផ្សព្វផ្សាយ និងដាក់ចេញការវាយតម្លៃការសិក្សាពីមុន ឬបទពិសោធន៍ពីមុនរបស់អ្នកកំពុងបម្រើការងារក្នុងវិស័យទេសចរណ៍ ដោយចាប់ផ្តើមពីជំនាញក្នុងសេវាកម្មសណ្ឋាគារសម្រាប់ដំណាក់កាលដំបូង។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ លោកស្រី ម៉ារីហ្រ្វង់ ដេប៉ាលីយែរ ស្ថាបនិកអង្គការ PSE រួមជាមួយវត្តមានរបស់លោក ធៀរី រីហ្គា នាយកវិទ្យាស្ថាន PSE ថ្នាក់ដឹកនាំ មន្ត្រីរាជការ អតីតអ្នកសិក្សា និងអ្នកកំពុងសិក្សានៅសាលា PSE…