News

សេចក្តីជូនដំណឹង៖ ស្តីពីការជ្រើសរើសបេក្ខជន បេក្ខនារីអាហារូបករណ៍ចូលរួមវគ្គបណ្តុះបណ្តាលគ្រូបង្គោល និងអ្នកវាយតម្លៃបង្គោលអាស៊ាន ផ្នែកទីភ្នាក់ងារទេសចរណ៍ (Travel Agencies) និងផ្នែកការីទេសចរណ៍ (Tour Operations)

ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ មានកិត្តិយសសូមជូនដំណឹងដល់ប្រតិបត្តិករទេសចរណ៍ក្នុងសេវាកម្មធ្វើដំណើរ (ទីភ្នាក់ងារទេសចរណ៍ និងការីទេសចរណ៍) ទាំងអស់ឱ្យបានជ្រាបថា ក្នុងស្មារតីនៃការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន (ASEAN MRA-TP) ក្រសួងទេសចរណ៍ សហការជាមួយលេខាធិការដ្ឋានអាស៊ាន នឹងផ្តល់ជូនអាហារូបករណ៍ដល់បេក្ខជន បេក្ខនារីទាំងពីរភេទ ឱ្យចូលរួមវគ្គបណ្តុះបណ្តាលគ្រូបង្គោល និងអ្នកវាយតម្លៃបង្គោលអាស៊ាន ផ្នែកទីភ្នាក់ងារទេសចរណ៍ និងការីទេសចរណ៍តាមកាលបរិច្ឆេទដូចខាងក្រោម៖ ១- ផ្នែកទីភ្នាក់ងារទេសចរណ៍ (Travel Agencies) នៅប្រទេសម៉ាឡេស៊ី – វគ្គទី១៖ គ្រូបង្គោល ចំនួន ០៣រូប (០២រូប អាហាររូបករណ៍ពេញ និង ០១រូប អាហារូបករណ៍ ឥតបង់ថ្លៃសិក្សា) នៅពាក់កណ្តាលខែតុលា ឆ្នាំ២០១៦…


សេចក្តីជូនដំណឹង ស្តីពីការជ្រើសរើសបេក្ខជនចូលរៀនវគ្គបណ្តុះបណ្តាល មគ្គុទេ្ទសក៏ទេសចរណ៍ថ្នាក់តំបន់ ជំនាន់ទី២៣ សម្រាប់តំបន់សៀមរាប និងតំបន់ជំុវិញ នៅសាកលវិទ្យាល័យ អង្គរ ខេត្តសៀមរាប

គណៈកម្មការចម្រុះ ទទួលបន្ទុកការជ្រើសរើស ការប្រឡងចូល ការគ្រប់គ្រងការបង្រៀន និងការប្រឡងចេញមគ្គុទ្ទេសក៍ទេសចរណ៍ នៃក្រសួងទេសចរណ៍ សហការជាមួយសាកលវិទ្យាល័យ អង្គរ សូមជូនដំណឹងដល់សាធារណៈជនទាំងអស់ឱ្យបានជ្រាបថា ក្រសួងទេសចរណ៍ សូមប្រកាសជ្រើសរើសបេក្ខជនចូលរៀនវគ្គបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់តំបន់ ជំនាន់ទី២៣ សម្រាប់តំបន់សៀមរាប និងតំបន់ជំុវិញ (ខេត្តសៀមរាប បន្ទាយមានជ័យ កំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ បាត់ដំបង ពោធិសាត់ និងខេត្តប៉ៃលិន) នៅសាកលវិទ្យាល័យ អង្គរ សាខាខេត្តសៀមរាប ដែលរួមមានភាសា៖ កូរ៉េ ចិន ជប៉ុន វៀតណាម និងថៃ ។ បេក្ខជនត្រូវមកដាក់ពាក្យសុំចុះឈ្មោះប្រឡងនៅ សាកលវិទ្យាល័យ អង្គរ  រៀងរាល់ម៉ោងធ្វើការ និងផុតកំណត់ការទទួលពាក្យប្រឡងថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦។…


សេចក្កីជូនដំណឺង ស្តីពីការជ្រើសរើសបេក្ខជនចូលរៀនវគ្គបណ្តុះបណ្តាល មគ្គុទេ្ទសក៏ទេសចរណ៍ថ្នាក់តំបន់ ជំនាន១៦ សម្រាប់តំបន់ភ្នំពេញ និងតំបន់ជំុវិញ នៅសកលវិទ្យាល័យមេគង្គកម្ពុជា រាជធានីភ្នំពេញ

គណៈកម្មការចម្រុះ ទទួលបន្ទុកការជ្រើសរើស ការប្រឡងចូល ការគ្រប់គ្រងការបង្រៀន និងការប្រឡងចេញមគ្គុទ្ទេសក៍ទេសចរណ៍ នៃក្រសួងទេសចរណ៍ សហការជាមួយសាកលវិទ្យាល័យមេគង្គកម្ពុជា សូមជូនដំណឹងដល់សាធារណៈជនទាំងអស់ឱ្យបានជ្រាបថា ក្រសួងទេសចរណ៍ សូមប្រកាសជ្រើសរើសបេក្ខជនចូលរៀនវគ្គបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់តំបន់ ជំនាន់ទី១៦ សម្រាប់តំបន់ភ្នំពេញ និងតំបន់ជុំវិញ  នៅសាកលវិទ្យាល័យមេគង្គកម្ពុជា រាជធានីភ្នំពេញ ដែលរួមមានភាសា៖ កូរ៉េ ចិន ជប៉ុន វៀតណាម ថៃ….. ។ បេក្ខជនត្រូវមកដាក់ពាក្យសុំចុះឈ្មោះប្រឡងនៅ សាកលវិទ្យាល័យមេគង្គកម្ពុជា អាសយដ្ឋាន អាគារលេខ ៩បេ ផ្លូវ ២៧១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ រៀងរាល់ម៉ោងធ្វើការ និងផុតកំណត់ការទទួលពាក្យប្រឡងថ្ងៃទី៣០ ខែកញ្ញា…


សិក្ខាសាលាស្តីពី”ការជម្រុញ ការបណ្តុះបណ្តាលខាងក្នុង និងការទទួលស្គាល់ សមត្ថភាពបុគ្គលិកនៃសេវាកម្មសណ្ឋាគារស្របតាមស្តង់ដាជាតិ និងអាស៊ាន”

នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥ នៅសណ្ឋាគាររ៉ូយ៉ាល់វីឡាអង្គរ ខេត្តសៀមរាប គណៈ​កម្មាធិការ​ជាតិអ្នកជំនាញទេសចរណ៍​នៃក្រសួងទេសចរណ៍ បានរៀបចំសិក្ខា​សាលា​ផ្សព្វ​ផ្សាយស្តីពី “​ការជម្រុញការបណ្តុះ​បណ្តាលខាងក្នុង និងការវាយតម្លៃទទួលស្គាល់​សមត្ថភាព​បុគ្គលិក​កំពុងបម្រើការងារតាមសណ្ឋាគារ ស្រប​តាមស្តង់ដាជាតិ និងអាស៊ាន”​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួង​ទេសចរណ៍។ សិក្ខាសាលា​នេះ​មាន​គោលបំណង៖ ១.    បង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងទេសចរណ៍ក្នុងការលើកកម្ពស់ ការអភិវឌ្ឍជំនាញទេសចរណ៍ ដោយអនុវត្តតាមស្តង់ដាជាតិ និងអាស៊ាន ២.   បង្ហាញពីភាពជោគជ័យនៅកម្ពុជាដែលឈានមុខគេ​ ក្នុងការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញ​ទៅមក (MRA) ៣.   ជម្រុញឲ្យភាគីពាក់ព័ន្ធចូលរួម…